ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននៅខេត្តតាកែវ កំពុងសម្របសម្រួលរដ្ឋប្បវេនី ឯបណ្តឹងអាជ្ញានៅតែបន្ត

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ ថា ករណីកូនចៅរបស់លោកដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនក្នុងពេលចុះបង្រ្គាប បច្ចុប្បន្នក្រុមគ្រួសារទាំងសងខាងកំពុងចរចាគ្នា លើបណ្តឹងរដ្ឋប្បវេនីណី។

លោកបានបន្តទៀតថា តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះទាមទារដ្ឋប្បវេណី និងសុំអោយស្ថាប័ន្ធតុលាការអនុវត្តតាមផ្លូវច្បាប់។

លោកស្នងការបន្តទៀតថា ចំពោះបណ្តឹងរដ្ឋប្បវេណី ដែលក្រុមគ្រួសារជនរងគ្រោះទាមទារ លោកមិនអាចបញ្ជាក់ពីចំនួនបានទេ តែយ៉ាងណាការសម្របសម្រួលរដ្ឋប្បវេណីពិតមែន តែរឿងបណ្តឹងអាជ្ញាគឺនៅតែបន្តរអនុវត្ត។

លោកបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះនៅត្រឹមស្នងការនគបាលខេត្តតាកែវ នៅឡើយទេ គឺមិនទាន់បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវទេ គឺស្ថិតក្នុងការស៊ើបអង្កេត។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ ថា លោកបានកំណត់មុខសញ្ញាជនដៃដល់ដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននោះរួចហើយ ព្រោះថា វាមិនពិបាករកជនដៃដល់នោះទេ ព្រោះកំលាំងចុះទៅបង្ក្រាបជាក្រុមកូនចៅរបស់លោក ក្រោយការសម្របសម្រួលផ្ទាល់ របស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់បានស្លាប់ ក្នុងហេតុការណ៍បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមួយ នៅ ជិតផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យដែលត្រូវបានបាញ់ស្លាប់ មានឈ្មោះ ធឿន ទីន អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

យោងតាមសេចក្តីរាយការណ៍បានទម្លាយចេញពីស្នងការនគបាលខេត្តតាកែវ ថាលោកឧត្តមសេនីយទោ អ៊ុក សំណាង បានបង្កើតក្រុមជំនិតរបស់លោកដោយផ្ទាល់គឺក្រុម តោ ដែលក្រុមនេះជាក្រុមដៃឆៅ បាញ់បោះសម្លាប់គ្មានញញើតដៃហើយ ការបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើគឺជាក្រុមតោតែម្តង ៕ ភ្នំដា

dwe-6 ae


ចែករំលែក៖