ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបើកបញ្ច្រាសបុករះម៉ូតូ និងរ៉ឺម៉កកង់បី មនុស្សប្រហែល១០នាក់ស្លាប់ និងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកាមរីឆ្លាម សង្ស័យថា ស្រវឹងស្រា បើកបរបញ្ច្រាសទិសចរាចរណ៍ តាមផ្លូវព្រះមុនីវង្ស បណ្តាលឲ្យបុករះម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង ហើយមនុស្សប្រុស ស្រីយ៉ាងតិច១០នាក់បានរងរបួសធ្ងន់ និងបានបង់ជីវិត៣នាក់នៅកន្លែងកើតហេតុ  ។

ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីិភ្នំពេញ ។

និយាយអំពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុវិញ បានផ្ទុះកំហឹងយ៉ាងខ្លាំងនាំគ្នាតាមឡោមព័ទ្ធរថយន្តបង្ក ដែលពាក់ស្លាកលេខ ភ្នំពេញ 2M-2245 ហើយទីបំផ្ទុះ អ្នកបើករថយន្តបង្កនោះត្រូវប្រជាពលរដ្ឋ ប្រើអំពើហិង្សារងរបួសជាទម្ងន់ ព្រមជាមួយការកម្ទេចរថយន្តផងដែរពីសំណាក់ប្រជាពលរដ្ឋ ខណៈដែលសមត្ថកិច្ចមិនទាន់ទៅដល់កន្លែងកើតហេតុនោះ ។

បច្ចុប្បន្ន រថយន្តសាមុយជាច្រើនគ្រឿងបានបន្តមកដឹកជនរងគ្រោះទាំងប្រុស ស្រី ក្មេង ចាស់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ៕ ស រស្មី

abe (1) abe (2) abe (3) abe (4) abe (5) abe (6) abe (7) abe (8) abe (9) abe (10) abe (11) abe (12) abe (13) abe (14) abe (15) abe (16) abe (17) abe (18)


ចែករំលែក៖