ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំក្រុមបាតុករប្រឆាំងនៅរុស្ស៊ី Alexei Navalny ជាប់ឃុំ១៥ថ្ងៃ

ចែករំលែក៖

មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ត្រូវជាប់ឃុំរយៈពេល១៥ថ្ងៃពីបទទទឹងទទែងរឹងរូសបទបញ្ជារបស់ប៉ូលិសអំឡុងធ្វើមហាបាតុកម្មកាលពីថ្ងៃទីអាទិត្យកន្លងទៅនេះ ។

លោកជាមនុស្សម្នាក់ ក្នុងចំណោមច្រើនរយនាក់ទៀតដែលត្រូវឃុំខ្លួនពាក់ព័ន្ធការប្រមូលផ្តុំជួបជុំគ្នានៅទូទាំងប្រទេសរុស្ស៊ីនោះ ។

តុលាការក្រុងមូស្គូ មុនដំបូងបានពិន័យមេដឹកនាំប្រឆាំងរូបនេះជាទឹកប្រាក់ប្រមាណ៣៥០ដុល្លារដោយសារបាតុកម្មគ្មានច្បាប់ ។ ថ្ងៃទី២៧ ខែមីនា រដ្ឋាភិបាលរុស្ស៊ីចោទប្រកាន់គណបក្សប្រឆាំងពីបទជំរុញឲ្យមានការរំលោភបំពានច្បាប់ និងញុះញង់ឲ្យកើតមានអំពើហិង្សា ។

មេដឹកនាំប្រឆាំងធ្វើបាតុកម្មស្រែកចោទប្រកាន់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ប្រព្រឹត្តអំពើពុករលួយ ។ ពលរដ្ឋរាប់ពាន់នាក់នៅទូទាំងប្រទេសរុស្ស៊ី ក្នុងនោះមាននៅក្នុងទីក្រុងសំខាន់ៗ ដូចជាទីក្រុង St Petersburg, Vladivostok, Novosibirsk, Tomsk និងច្រើនផ្សេងទៀតនាំគ្នាធ្វើបាតុកម្មប្រឆាំងអំពើពុករលួយនេះ ។

ប៉ូលិសរុស្ស៊ីអះអាងថា ចាប់ខ្លួនបាតុករ៥០០នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សថ្លែងថា ១០៣០នាក់ត្រូវបានចាប់ខ្លួននៅមូស្គូ ហើយយ៉ាងតិច១២០នាក់ទៀត មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ៕

Protesters hold posters depicting Russian Prime Minister Dmitry Medvedev at Marsivo Field in St.Petersburg, Russia, Sunday, March 26, 2017. Thousands of people crowded in St.Petersburg on Sunday for an unsanctioned protest against the Russian government, the biggest gathering in a wave of nationwide protests that were the most extensive show of defiance in years. The poster reads: "If you stole for Toscana, prepare for Magadan [a region of prisons in Russia]"  (AP Photo/Dmitri Lovetsky)

manar-04715600014792971043

មេដឹកនាំក្រុមបាតុករប្រឆាំងនៅរុស្ស៊ី Alexei Navalny

Protesters gather at Marsivo Field in St.Petersburg, Russia, Sunday, March 26, 2017. Thousands of people crowded in St.Petersburg on Sunday for an unsanctioned protest against the Russian government, the biggest gathering in a wave of nationwide protests that were the most extensive show of defiance in years. (AP Photo/Dmitri Lovetsky)

ses (5)

រូបត្លុកនាយករដ្ឋមន្ត្រីរុស្ស៊ី ដែលបាតុករថា ប្រព្រឹត្តពុករលួយ

ses (2) ses (3) ses (4)

 


ចែករំលែក៖