ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាផ្ដល់អាហារូបករណ៍ជូននិស្សិតខ្វះលទ្ធភាពរកម្ពុជាទៅបន្ដការសិក្សានៅសកវិទ្យាល័យល្បីៗឥណ្ឌា ឆ្នាំ២០១៦ ,២០១៧ ចំនួន២៧កន្លែង

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ មានសិស្ស និស្សិត កម្ពុជាក្រីក្រកម្ពុជា ជាច្រើន នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅតាមសាកលវិទ្យាល័យល្បីៗ ដែលទទួលស្គាល់ជាលក្ខណៈ អន្ដរជាតិ នៅប្រទេសឥណ្ឌា ។ នៅឆ្នាំនេះ រដ្ឋាភិបាលឥណ្ឌា បានបង្កើនចំនួនអាហាររូបករណ៍ សម្រាប់សិស្ស និស្សិតកម្ពុជា បានទៅបន្តការសិក្សា នៅ ប្រទេសឥណ្ឌាបន្ថែមទៀត។

លោក ណា វីន ស្រ៊ីវ៉ា ស្ទាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីអាហារូបករណ៍ ពិសេស សម្រាប់សិស្ស និស្សិត កម្ពុជា នៅមជ្ឈមណ្ឌល កិច្ច សហប្រតិ បត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ២៨ មីនា ឆ្នាំ២០១៧នេះថា ៖ ជារៀងរាល់ឆ្នាំសិស្ស និស្សិតកម្ពុជាចំនួន២៥នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំ២០១៧នេះ ហើយ រដ្ឋាភិបាលឥណ្ឌា បានបង្កើនអាហារូបករណ៍ រហូតដល់២៧កន្លែង នៅតាមសាកល វិទ្យាល័យ ល្បីនានា ដែលទទួលស្គាល់ ជាអន្ដរជាតិ។ ក្រៅពីនេះ ក៏មាននិស្សិតកម្ពុជា មួយចំនួនទៀត បានទៅបន្តការសិក្សា លើមុខវិជ្ជាផ្សេងៗ ដោយបង់ថ្លៃខ្លួនផងដែរ នៅក្នុងប្រទេសឥណ្ឌានោះ។

លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា ៖ ឆ្នាំមុនយើង មានសិស្សនិស្សិតកម្ពុជា ចំនួន២៥រូប បានជាប់អាហារូបករណ៍ ក្នុងនោះ២៤រូប បានទៅបន្តការសិក្សា ប៉ុន្តែមានម្នាក់បានខកខាន។ សម្រាប់ឆ្នាំនេះ យើងមាន សិស្ស និស្សិតចំនួន២៧រូប ក្នុងនោះមានចំនួន២៦រូប ដែលគ្រោង នឹងទៅបន្ដការសិក្សា នៅប្រទេសឥណ្ឌា។

លោកឯកអគ្គរដ្ឋទូត បានបន្ដទៀតថា ៖ គិតត្រឹមឆ្នាំ២០១៧នេះ សិស្ស និស្សិតកម្ពុជា ដែលបានទទួល អាហារូបករណ៍ ទៅបន្ដការសិក្សា នៅប្រទេសឥណ្ឌា ប្រមាណពី ៣០០ទៅ ៤០០នាក់ ដែលអ្នក ទាំងនោះ ត្រូវបានផ្គត់ផ្គង់ការ ចំណាយផ្សេងៗ មានដូចជា ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ការរស់នៅ សៀវភៅ ប្រាក់ឧបត្ថម្ភលើកន្លែងស្នាក់នៅ សំណងនៃការចំណាយ វេជ្ជសាស្រ្ត និងសំបុត្រយន្ដហោះ ធ្វើដំណើរទៅមកឥណ្ឌា-កម្ពុជា ផងដែរ។

អតីតសិស្សនិស្សិត បានទៅសិក្សា នៅក្នុងប្រទេសឥណ្ឌា លោក សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងឲ្យដឹងថា ការទៅសិក្សានៅប្រទេសឥណ្ឌា សិស្ស និស្សិត បានទទួលផលប្រយោជន៍៣យ៉ាង គឺ ទទួលបានការគោរពគ្នាទៅវិញទៅមក, ចេះភាសាអង់គ្លេស ដូចទៅសិក្សានៅប្រទេសផ្សេងទៀត លើពិភពលោក និង តម្លៃនៃការចាយវាយថោក មិនសូវជាពិបាកក្នុងការសិក្សា។

លោកបន្ដថា សាលានៅប្រទេសឥណ្ឌា មានច្បាប់តឹងរ៉ឹង និងត្រូវបានទទួលស្គាល់ ជាអន្ដរជាតិ នៅពេលដែល សិស្ស និស្សិត បានទទួលអាហារូបករណ៍ ទៅសិក្សានៅឥណ្ឌា បើចង់ទៅបន្ដការសិក្សា នៅប្រទេសផ្សេងទៀត គឺអាចធ្វើបានយ៉ាងងាយ៕ សំរិត

image6

image1 image2 image3 image4 image5


ចែករំលែក៖