ព័ត៌មានទាន់ហេតុការណ៍៖

ជើងលេងកូរ៉េ២ក្រុមឈ្លោះប្រកែកដេញវាយគ្នាពេញផ្លូវដូចរឿងកុន

ចែករំលែក៖

 

ភ្នំពេញ: ជនជាតិកូរេ៉២ក្រុម ខ្លះបានរងរបួសបែកក្បាលហូរឈាម និងខ្លះទៀតសន្លប់ដេកនៅលើថ្នល់ ដោយសារតែជនជាតិកូរ៉េ២ក្រុម បានឈ្លោះប្រកែគ្នា ហើយបានដេញវាយគ្នាពេញផ្លូវដូចរឿងកុន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្នានបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃ២៩ ខែមីនា ឆ្នាំ ២០១៧ នៅចំណុចជិតផ្សារកាប់គោ តាមបណ្ដោយផ្លូវលេខ ២៩៤ ក្នុងសង្តាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងយកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនជាតិកូរ៉េ ខាងលើបានចូលខារា៉អូខេតាំងពីយប់ លុះដល់ព្រឹកឡើង ស្រាប់តែឃើញជនជាតិកូរេ៉ទាំង២ក្រុមបានឈ្លោះប្រកែកគ្នា មិនដឹងថា រឿងអីនោះទេ មួយសន្ទុះក្រោយមកស្រាប់ដេញវៃគ្នាផ្អើលពេញផ្លូវ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចខណ្ឌចំការមនបានចុះមកអន្តរាគមន៍ភ្លាមៗ។

បន្ទាប់មកជនកូរ៉េទាំងនេះ ខ្លះរងរបួសបែកក្បាលហូរឈាម និងខ្លះទៀតសន្លប់ដេកដួលទៅលើថ្នល់ ហើយសមត្ថកិច្ចបានឃាត់ជនជាតិកូរ៉េទាំង២ក្រុមនោះយកទៅបុ៉ស្តិ៍នគរបាលកទន្លេបាសាក់ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យជនជាតិកូរេ៉ទាំងអស់ត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕ ស រស្មី

image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖