ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីកិនបែកក្បាលអ្នករត់ម៉ូតូឌុបនៅលើផ្លូវជាតិលេខ៥

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គេបានសង្កត់សម្គាល់ឃើញថា បានកើតឡើងជាបន្តបន្ទាប់ មិនថានៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្ត ក្រុងផ្សេងៗទៀតនោះទេ តែបញ្ហាខាងលើនេះ បានធ្វើឲ្យជនរងគ្រោះបាត់បង់អាយុជីវិត រងរបួសធ្ងន់ និងស្រាល ហើយថែមទាំងខាតបង់ទ្រព្យសម្បត្តិ និងធ្វើឲ្យបន្ទុកនៅក្នុងគ្រួសារមានការយ៉ាប់យ៉ឺនផងដែរ ។

និយាយដោយឡែក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើឲ្យបុរសម្នាក់រត់ម៉ូតូឌុបបាត់បង់ជីវិតនៅលើដងផ្លូវ ដោយសារតែរថយន្តដឹកដី កិនចំក្បាលខ្ទេចមើលមិនយល់ ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី លើបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលក់កាហ្វេ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

រថយន្តបង្កជាប្រភេទបែនដឹកដី ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 5648 ។ ចំណែកជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-6295 បើកបរដោយឈ្មោះ សៀក ផេង អាយុ៦៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ស្រុកពញាឮ ខេត្តកណ្តាល ហើយអ្នករួមដំណើរឈ្មោះ សូណាគ្រី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រងរបួសរលាត់ជើងដៃ ។

បើតាមសេចក្តីរាយការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបែនដឹកដី បានធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងឆ្ពោះមកត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកជែង រួចក៏ជ្រុលទៅប៉ះនឹងម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះដែលបើកម៉ូតូខ្ទាតទៅចូលកង់ក្រោយកិនស្លាប់ភ្លាមៗតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កបន្ទាប់ពីដឹងថាកិនស្លាប់ជនរងគ្រោះហើយ ក៏បានបើកឆ្ពោះទៅមុខ ប្រហែលជា៣០០ម៉ែត្រ រួចអ្នកបើកបរក៏ចតរថយន្តចោលរត់គេចខ្លួនបាត់តែម្តង ៕ អរុណរះ

ae (3) ae ae (1) ae (2)


ចែករំលែក៖