ព័ត៌មានទាន់ហេតុការណ៍៖

លោក វង សូត្រ អញ្ជើញជាអធិបតីភាពពិធីចុះចែកអំណោយជូននិវត្តន៍ជន ជនពិការ ចាស់ជរា គ្រួសារក្រីក្រ និងស្ត្រីមេម៉ាយសរុប២៥០នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកញ៉ែម សាម៉ន ប្រធានក្រុមព្រឹក្សាខេត្ត និងមន្ត្រី អ្នកមុខអ្នកការអញ្ចើញជាអធិបតីក្នុងអង្គពិធីចុះចែកអំណោយជូនដល់គ្រួសាក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងអតីតយុទ្ធជន ស្ថិតក្នុងសាលាបឋមសិក្សាហ៊ុន សែនប៉ាចុង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

ក្នុងអង្គពិធីទាំងមូល លោក វង សូត្រ បានមានមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់បងប្អូនពុកម៉ែដែលបានចូលរួមទទួលអំណោយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ ចំនួន២៥០នាក់ ម្នាក់ៗទទួលបាន កន្ទេល១ ភួយ១ ម៉ី១កេះ ទឹកត្រី១យួរ អង្ករ១បេ និងថវិកា២ម៉ឺនរៀល ។

ជាចុងក្រោយ លោកក៏បានរំលឹកដាស់តឿនដល់បងប្អូនពុកម៉ែយាយតា មាមីងត្រូវត្រៀមខ្លួនរៀបចំផ្ទះឲ្យបានស្អាតទទួលទេវតាឆ្នាំថ្មី និងកុំភ្លេចអញ្ជើញចូលរួមបោះឆ្នោតឃុំ សង្កាត់ ក្រោយពេលចូលឆ្នាំខ្មែរឲ្យបានគ្រប់ៗគ្នាកុំខាន ៕ មាស សុផាត

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9)


ចែករំលែក៖