ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនករណីប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងចំការរំដេង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុល សំអឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ វុន សាវេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀន ,កាបូបដៃចំនួន២ ,ដែកកេះចំនួន២និងទូរស័ព្ទដៃ១គ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកទម្លាប់ បានធ្វើការចុះល្បាតក្នុងភូមិសាស្រ្ដដែលខ្លួនគ្រប់គ្រងនិងងាយរងគ្រោះផងនោះ ខណៈមកដល់ចំណុចកើតហេតុម្ដុំផ្លូវលំស្ពានដែកស្ថិតក្នុងឃុំទន្លាប់ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងដើរ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការសាកសួរនិងសុំឆែកឆេរ រហូតរកឃើញវត្ថុតាងជាក់ស្ដែងនៅនឹងខ្លួនជនសង្ស័យទាំង២នាក់ ឈានដល់ចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

IMG_3996 IMG_3993 IMG_3995


ចែករំលែក៖