ព័ត៌មានទាន់ហេតុការណ៍៖

ដំបូលខ្យូសជ្រកកម្តៅថ្ងៃមាត់ច្រកប៉ោយប៉ែតពុកផុយ គ្មានខាងមន្ទីរណាមើលឃើញ ឬយកចិត្តទុកដាក់ជួសជុល

ចែករំលែក៖

ប៉ោយប៉ែតៈដំបូលជ្រកកំដៅថ្ងៃ របស់ភ្ញៀវជាតិ និងអន្តជាតិនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ត្រូវបានមន្ត្រីក្រុង ក៏ដូចជាភ្ញៀវជាតិ អន្តជាតិ រិះគន់ជាខ្លាំងនៅក្នុងសង្គមហ្វេសបុក ក៏ដូចជាក្រៅសង្គមហ្វេសបុក ទៅលើប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ឬប្រធានការិយាល័យទេសចរណ៍ក្រុង ថា គ្មានការយកចិត្តទុកដាក់មកលើ ដំបូលជ្រកកំដៅរបស់ភ្ញៀវជាតិ និងអន្តជាតិនៅចំណុចខាងលិចរង្វង់មួល ប្រមាណជា៣០ម៉ែត្រ កំពុងពុកភុយរបើក នៅចំពីមុខច្រកទ្វារអន្តជាតិប៉ោយប៉ែត ដែលសម្បូរទៅដោយភ្ញៀវជាតិចេញ ចូលឆ្លងកាត់ និងបាត់សោភណ្ឌភាពក្រុងដែលជាមុខមាត់នៃប្រទេសកម្ពុជា ។

មន្ត្រីក្រុងប៉ោយប៉ែតបានលើកឡើងថា ក្រុមការងារក្រុងប៉ោយប៉ែត ក៏ដូចជាក្រុមយុវជនក្រុងកំពុងតែត្រៀមខ្លួនជួសជុលឡើងវិញ បើប្រធានមន្ទីរទេសចរណ៍គ្មានវិធានការជួសជុលនៅដំបូលសង្កសីពុកផុយនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីឲ្យមានសោភណ្ឌភាព និងកែប្រែសោភណ្ឌភាពច្រកទ្វារអន្តរជាតិ ព្រោះការមើលឃើញសង្កសីចាស់នៅចំណុចខាងលើនេះយូរខែមកហើយ គ្មានថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តមើលឃើញសោះឡើយ ។

ជុំវិញករណីខាងលើនេះដែរ លោកអភិបាលក្រុងប៉ោយប៉ែត ក៏មានការប្រតិកម្មខ្លាំងៗ រួមទាំងប្រើពាក្យសំដីធ្ងន់ៗ ទៅលើមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ថា មិនទទួលខុសត្រូវបែរឆ្លើយកតែរួចខ្លួន ហើយអភិបាលក្រុង នឹងសុំជួសជុលផងដែរ បើក្រុមមន្ត្រីទេសចរណ៍មិនជួសជុល។

លោក ឈឿន សេរីវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបញ្ជាក់តាមទូរសព្ទ័ថា ចំពោះសង្កសីចាស់រហែកនៅចំណុចខាងលើនោះ មិនមែនជារបស់មន្ទីរជាអ្នកគ្រប់គ្រងទេ គីជារបស់ក្រុមហ៊ុនដឹកជញ្ជូន O.S.P ជាចំណតរថយន្តខ្លីសម្រាប់ដឹកជញ្ជូនភ្ញៀវ ។ លោកថា មន្ទីរទេសចរណ៍ និងលោកអភិបាលខេត្តរងលោក អ៊ុំ រាត្រី បានណែនាំឲ្យផ្លាស់ប្ដូរច្រើនលើកមកហើយ តែខាងដោយក្រុមហ៊ុនមិនព្រមផ្លាស់ប្ដូរចេញនោះទេ ៕ វណ្ណា

 

M2U03249.MPG VID-20170318-WA0011 VID-20170319-WA0002


ចែករំលែក៖