ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនពីរនាក់កំពុងសម្ងំសេពគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្ត៍ភ្នំពេញថ្មី ឃាត់ខ្លួន ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង២២និង៣០ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិបាយ៉ាប សង្កាត់ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាល មូលដ្ឋានបានឲ្យដឹងថាៈ នៅមុនពេលឃាតុខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺមានប្រជាពលរដ្ឋល្អម្នាក់បានទូរស័ព្ទមករាយការណ៍ថា មានក្មេងស្ទាវប្រុសៗកំពុងលួចសម្ងំជក់(សេព) ថ្នាំញៀននៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បាននាំគ្នាទៅត្រួតពិនិត្យមើលឃើញពួកគេកំពុងសេពថ្នាំញៀនជាក់ស្តែងពិតមែន ទើបឃាត់ខ្លួនតែម្តង ។

ក្រុមអ្នកសេពថ្នាំញៀនទាំង២នាក់ខាងលើនោះ ១/ឈ្មោះ មឿម ម៉េងហុង ភេទប្រុស មុខរបរជាងកញ្ចក់ ស្នាក់នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២/ឈ្មោះ ហួត ម៉េងហៀប ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងកញ្ចក់ដូចគ្នាស្នាក់នៅផ្ទះជួល ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលឃាត់ខ្លួនប៉ូលិសបានត្រួតពិនិត្យធ្វើតេស្តិ៍ទឹកនោមរបស់ពួកគេបានរកឃើញ សញ្ញាវិជ្ជមានថា មានផ្ទុកសារជាតិថ្នាំញៀននៅក្នងខ្លួនទើបសម្រេចឃុំខ្លួនពួកគេចាត់ការតាមច្បាប់ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕ តុង សីហា

e53 (1) e53 (2) e53 (3)


ចែករំលែក៖