ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត NISSAN ពន្លះជាមួយសាំងយ៉ុងស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧០-៧១ ស្ថិតនៅក្នុងភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគបាលក្រុងដូនកែវ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្ត និងរថយន្តដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ដែលរថយន្តទី១ម៉ាក NISSAN ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-4819 បើកបរដោយឈ្មោះ អ៊ាង សុខជា ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិអំពិលទាប ឃុំស្វាយក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជាអ្នកបើបរ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សុង អ៊ឹងហេង ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលខេ ភ្នំពេញ 2L-5403 ក្រោយពេលកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តទាំង ២ គ្រឿងកម្លាំងជំនាញអធិការដ្ឋាននគបាលក្រុងដូនកែវ បានយកមករក្សាទុកបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ភ្នំដា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖