ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​លាងឡាននិងម៉ូតូខ្យល់គរ ថៅកែមិនអើពើរវល់មើលប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីធ្វើការដោយអស់កំលាំងពេកបានទៅផឹកស្រាកំដៅសាច់ ហើយត្រឡប់មកវិញ ហូបបាយរួច មានអការខ្យល់ បណ្តាលអោយដួលសន្លប់តែថៅកែមិនអើពើបន្តិចសោះត្រូវកម្មករព្រមទាំងអ្នកជិតខាងរិះគន់។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល់កាលវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅការ៉ាស់លាងរថយន្ត និងម៉ូតូចាន់ រិទ្ធ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មាស អន អាយុ ៥៧ឆ្នាំ មុខរបរ កម្មកលាងឡាននឹងម៉ូតូ ស្នាក់នៅភូមិ ផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិធំសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ។

តាមប្រភពព័ត៌មានពីកម្មករជាមួយគ្នាបាននិយាយថា មុនពេលកើតហេតុជារៀងរាល់ថ្ងៃជនរងគ្រោះជាកម្មកខាងលើ លាងរថយន្តនឹងម៉ូតូហើយនៅពេលចប់ការងាររូបគាត់តែងតែទៅហូបស្រាថ្នាំនៅតៀមស្រាជិត ការ៉ាស់ខាងលើដោយហូបចំនួនមួយពែង ចំនួន ៥០០រៀលដើម្បីកំដៅសាច់នឹងបំបាត់ឈឺចុកចាប់ក្នុងខ្លួន ហើយបន្ទាប់មកគាត់បានហូបបាយជាធម្មតា ។ លុះនៅពេលបូបបាយហើយ ជនរងគ្រោះមានអាការះធីងធោងហើយដួលបណ្តាលអោយគាត់ប្រកាច់ បាត់មាត់បាត់ក ហើយរឹងថ្គាមត្រូវបានកម្មករស់នៅជាមួយគ្នា ជួយរិតនឹងច្របាច់ព្រមទាំងប្រជាពលរដ្ឋនៅជិត កន្លែងកើតហេតុបានមកជួយមើលពេញ ការាស់។

តាមប្រភពដដែលបានបន្តទៀតថា ពេលជនរងគ្រោះដួលសន្លប់ប្រជាពលរដ្ឋនិងកម្មករដូចគ្នាបានទាក់ទងទៅថៅកែការាស់បែរជាថៅកែនិយាយថា ខ្យល់គងាប់ៗទៅ បើអាម៉ិចអាម៉ាអោយអូសចេញពីការាស់របស់គាត់កុំអោយមានបញ្ហារដល់គាត់ ។ កម្មករដែលរស់នៅជាមួយថៅកែ ដោយលឺសូរ្យ សំដីនិយាយគ្មានទទួលខុសត្រូវអញ្ចឹងអស់សង្ឃឹមយ៉ាងខ្លាំងដោយគិតថាខ្លួននិងជនរងគ្រោះរស់នៅដូចតែគ្នា បើឈឺតំកាត់គឺមិនអើពើឡើយ។ តាមប្រភពពីកម្មករស់នៅជាមួយ ថៅកែបានលួចនិយាយថា កាលពីប៉ុន្មានខែមុន កម្មករលាងរថយន្ត មានគ្នាប្រមាណ ជិត១០នាក់ក្នុងម្នាក់ៗតំលៃប្រាក់ឈ្នួលក្នុងមួយខែ បាន៨០ដុល្លារក្នុងមួយខែ ហើយប្រមាណជាងមួយខែមកហើយ កម្មករបានរត់ចោលអស់ ដោយនៅសល់តែ៣នាក់ទាំងជនរងគ្រោះ។បើនិយាយកាហូបចុកវិញមិនបានគ្រប់គ្រាន់ឡើយ សូម្បីតែ ចានឆ្នាំងក៏មិនទុកនៅការាស់ដែរ។ដោយយកទៅផ្ទះអស់ហើយកម្មករ២នាក់ខាងលើ ពួកគាត់នឹងសុំឈប់ដោយឃើញថៅកែរីសដូចគ្មានការទទួលខុសត្រូវដូច្នះ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់រដ្ឋមកដឹកយកទៅព្យាបាលតែរថយន្តរបស់ រដ្ឋមិនបានមកនោះទេដោយ ពេទ្យរដ្ឋអោយហៅពេទ្យឯកជនទៅ ហើយពេទ្យរដ្ឋខ្លះប្រាប់ថារវល់មិនបានចេញទេ ហើយពេទ្យខ្លះថា ចេញទៅហើយ តែចាំជាច្រើនម៉ោងដោយមិនឃើញរថយន្តមកសង្គ្រោះសោះធ្វើឲ្យប្រជាពលរដ្ឋរិះគន់ពេទ្យយ៉ាងខ្លាំងហើយថា ប្រជាពលរដ្ឋក្រៃក្រទាក់ទងរថយន្តសង្គ្រោះមិនបានទេ ។ បន្ទាប់មកទើបទាក់ទងក្រុមគ្រួសារនឹងដឹកជនរងគ្រោះទៅសំរាកនៅផ្ទះកូននៅភូមិត្រពាំងគល់ជិតកន្លែងកើតហេតុដើម្បីហៅពេទ្យមកព្យាបាលតែប៉ុណ្ណោះ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖