ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនអាចបញ្ជាក់ច្បាស់នៅឡើយទេ អំពីបញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងជំនាន់ប្រវត្តិសាស្រ្ត

ចែករំលែក៖

ភ្នំពេញ៖ ទាក់ទងទៅនឹងបំណុលដែលកម្ពុជាជំពាក់អាមេរិកនោះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅកម្ពុជា មិនអាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយគ្រាន់តែលើកឡើងថា បញ្ហានេះ លោកបានពិភាក្សា ផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ខណៈដែលសហរដ្ឋអាមេរិកទទួលស្គាល់ជាប្រវត្តិសាស្រ្ត ដែលបានទម្លាក់គ្រាប់បែកយ៉ាងច្រើនមកដល់ ទឹកដីកម្ពុជា។

នៅក្នុងសន្និសីទសារព័តមានមួយ ក្រោយដំណើរទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៧កន្លងទៅនេះ លោក វីលៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមាន លោកបានជួបពិភាក្សា ការងារតទល់គ្នាហើយអំពីបញ្ហាបំណុលរបស់កម្ពុជាជំពាក់អាមេរិក រវាងលោក និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិក។

លោកលើកឡើងបន្តថា លោកយល់ចំពោះការព្រួយបារម្ភរបស់កម្ពុជា ប៉ុន្តែថ្ងៃនេះ ក្នុងឱកាសចុះទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំងនេះ គឺដើម្បីតែពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះប៉ុណ្ណោះ។ ដូច្នេះ លោកមិនបានធ្វើការបកស្រាយយ៉ាងលម្អិតបន្ថែមទេ អំពីកិច្ចពិភាក្សាបញ្ហាបំណុល រវាងលោក និងរដ្ឋមន្រ្តី- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសហរដ្ឋអាមេរិក ដែលអ្នកសារព័តមានកម្ពុជាទទូចចង់ដឹងទៅលើ សាច់រឿងនេះ។

បើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ១៩៦៣ អាមេរិកធ្លាប់បានទម្លាក់ គ្រាប់បែកជាច្រើននៅប្រទេសកម្ពុជាដល់ឆ្នាំ១៩៧៥ ចំនួន២លាន ៨សែនតោន ដែលរួមមានទាំងគ្រាប់បែក គីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែក្នុងនោះប្រជាជនខ្មែរប្រមាណ ជាង ៥០ម៉ឺននាក់ ត្រូវបានបាត់បង់ជីវិតដោយផ្ទាល់ និងកំទេចតែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕ស តារា

image6

 


ចែករំលែក៖