ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់កក់ខែមួយមេធំរួចមក នៅឃើញថា តាមមណ្តាផ្លូវមួយចំនួននៅកណ្តាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឃើញថា មានការជនលិចទឹកស្ទើរគ្រប់កន្លែងបណ្តាលឲ្យលិចចូលផ្ទះប្រជាពលរដ្ឋក៏ដូចតាមទីផ្សារមួយចំនួន និងជាពិសេសនោះគឺនៅតំបន់ផ្សារកណ្តាលតែម្តង មានការជន់លិចយ៉ាងខ្លាំង។
ជាមួយនឹងជំនន់ទឹកភ្លៀងគ្រប់កន្លែងនៅក្នុងូលដ្ឋានខណ្ឌដូនពេញនោះដែរ លោកសុខ ពេញវុធ អភិបាលខណ្ឌដួនពេញ និងលោកចាប់ ឌីណា នាយករងរដ្ឋបាលខណ្ឌរួមជាមួយនិងប្រធានគណៈកម្មការផ្សារកណ្តាលបានចេញប្រតិបត្តិទាំងមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះជាមួយក្រុមការងារ គឺដើរប្រមូលនិងរើសសំរាមចេញពីមាត់លូ បង្ហូទឹកដើម្បីឲ្យទឹកជំនន់លិចផ្លូវទាំងនោះបានហូរឆាប់រហ័ស ទៅទន្លេឆាបស្រកបានដំណើរការចរាចរណ៍ឡើងវិញផងដែរ ។
គួរបញ្ជាក់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញផ្លូវដែលមានការជន់លិចខ្លាំងជាគេនោះពោលគឺលិចលើចង្កេះមនុស្សចាស់ទៅទៀតនោះ គឺនៅតាមបណ្តោយលេខ១៣ និងផ្លូវជុំវិញផ្សារកណ្តាលតែម្តង និងផ្លូវសុធារសម្តុំព្រះបរមរាជវាំង និងបណ្តាផ្លូវនានាទៀតនៅមិនទាន់ស្រកអស់នៅឡើយ នៅព្រឹកថ្ងៃដដែលនេះ មេឃមិនទាន់រាំងនៅឡើយនោះ ធ្វើឲ្យចរាចរទៅមករបស់អ្នកដំណើរមានការកកស្ទះយ៉ាងខ្លាំង ព្រោះតែម្នាក់ៗសម្រុកជិះមករកផ្លូវដែលលិចតិចតួចនោះ ។
មិនតែប៉ុណ្តោះនៅក្នុុងមូលដ្ឋានខណ្ឌដូនពេញ ក៏មានរថយន្តរបស់អ្នកលក់គួកជេនៅម្តុំបរិវេណវត្តភ្នំជាច្រើនគ្រឿងមានការលិចខូចខាតអស់ផងដែរ រួមទាំងបាក់ដើមឈើជាដើម ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ មានការកោដ្ឋសសើរអភិបាលខណ្ឌដូនពេញ និងចាប ឌីណា នាយករងរដ្ឋបាល និងអតីតជាប្រធានគណៈកម្មការផ្សារកណ្តាល ពេលមានមេឃធ្លាក់ភ្លៀងម្តងៗនោះ គេតែងសង្កេតឃើញលោកទាំង២នាក់នោះ តែងតែមមាញឹកមិនខ្លាចការនឿយហត់ឡើយ គឺបានចេញទាំងកណ្តាលភ្លៀងនោះដើររើសសំរាមចេញពីមាត់លូ ដើម្បីកាយចេញសំរាម ធ្វើឲ្យទឹកជំនន់ឆាប់ស្រកដំណើរការឡើងវិញ៕ ស តារា