ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន ANCHOR BEACH CARNIVAL 2017

ចែករំលែក៖

កម្នវិធីANCHOR BEACH CARNIVAL 2017នារាត្រីថ្ងៃទី១ ខែមេសា ២០១៧ដែលជារាត្រីដំបូង ប៉ុន្តែមានមនុស្សចូលរួមទស្សនាការប្រគំតន្ត្រី និងជាវស្រាបៀរ Anchor យ៉ាងច្រើនដើម្បីទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់។

មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូននូវរង្វាន់ជាច្រើនដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមបង្វិលកងដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។ ហើយកៅអីនិងតុដែលក្រុមការងារស្រាបៀរ Anchor បានរៀបចំនៅលើឆ្នេរខ្សាច់ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនគឺពេញទាំងអស់រកកន្លែងអង្គុយមិនចង់បាន។

ទន្ទឹមនិងនោះដែរវត្តមានរបស់លោកឆនសុវណ្ណរាជ, លោកខាន់ ជេមស៍,លោក ជីដេវីដ, លោក សយ រតនៈ និង កញ្ញា សាន ស្រីឡៃ បានយកបទចម្រៀងថ្មីៗរបស់ខ្លួនដែលភាគច្រើនជាបទញាក់កន្ត្រាក់អារម្មណ៍ លើកយកមកបកស្រាយជូនបងប្អូនដែលមកទស្សនាផ្ទាល់នៅទីលានផ្សារទំនើបភូពុយ ខេត្តបាត់ដំបងរួមជាមួយDJដ៏ស្រស់ស្អាតហើយមានភាពប៉ិនប្រសបក្នុងការ Mix Music ចាក់ភ្លេងកំដរដល់ចប់កម្មវិធីដើម្បីធ្វើឲ្យបងប្អូនសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយកម្មវិធី ANCHOR BEACH CARNIVAL2017។

ដោយឡែកនៅរាត្រីថ្ងៃស្អែកទី២ ខែមេសា និងមានតារាចម្រៀងល្បីៗនៅកម្ពុជាលោកឆាយ វីរៈយុទ្ធ,កញ្ញា ឱកសុគន្ធកញ្ញា,លោកStep,កញ្ញាលាង សុផាឡែន, និងកញ្ញា វី ឌីណែតហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងលោក Film RattapoomToekongsapដែលជាតារាចម្រៀងមកពីព្រះរាជាណាចក្រថៃហើយលោកក៏ជាតារាសម្តែងដ៏ល្បីនិងជាតារាបង្ហាញម៉ូតទៀតផង ៕ ថម សន

photo_2017-04-02_16-31-04 photo_2017-04-02_16-27-11 photo_2017-04-02_16-27-46 photo_2017-04-02_16-27-52 photo_2017-04-02_16-27-56 photo_2017-04-02_16-28-00 photo_2017-04-02_16-28-17 photo_2017-04-02_16-28-22 photo_2017-04-02_16-28-26 photo_2017-04-02_16-28-30 photo_2017-04-02_16-28-42 photo_2017-04-02_16-28-47 photo_2017-04-02_16-30-11 photo_2017-04-02_16-30-42


ចែករំលែក៖