ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្តាំរំលោភចូលផ្លូវអាទិភាពបណ្តាលឲ្យបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា c125 បើកក្នុងល្បឿនយ៉ាងលឿនជិះចូលផ្លូវរបស់គេ ហើយទៅបុកម៉ូតូម៉ាកស្តូបពី បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៣នាក់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BL.7222 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ 1CN.8052 ធ្វើដំណើរជាមួយនារីម្នាក់ទៀតបញ្ច្រាសទិសគ្នា ហើយបើកក្នុងលឿនមិនបានប្រុងប្រយ័ត្ននោះទេ ក៏បើកចូលផ្លូវរបស់គេហើយបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ខាងម៉ូតូ c125 សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ចំណែកខាងម៉ូតូស្តុបពី ក៏រងរបួសធ្ងន់ដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបានមកដល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំងសងខាងវិញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី

image1 image2


ចែករំលែក៖