ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់កក់ខែ២មេបណ្តាលឱ្យខេត្តសៀមរាបរងការជន់លិចជាអន្លើៗ

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្លូវថ្នល់មួយចំនួននៅក្នុងក្រុងសៀមរាប រងការជន់លិចជាអន្លើៗ ដោយសាតែមានភ្លៀងកក់ខែចំនួន២មេ ជាពិសេសផ្លូវម្ដុំខាងក្រោយផ្សារលើ បានលិចលង់ជាច្រើនលើកច្រើនសារគ្មានអាជ្ញាធរណាយកចិត្តទុកដាក់ទេ។

ប្រជាពលរដ្នបានលើកឡើងថា ផ្លូវថ្នល់នៅក្រុងសៀមរាបមួយចំនួន គេធ្វើឱ្យតែបានៗទេ មិនសូវគិតគូរពីរឿងដាក់លូអីនោះទេ ហើយបញ្ហាប្រឈមដ៏ធ្ងន់នោះ គឺអាជ្ញាធរខ្លះដាក់ខែជាមួយអ្នកលក់តាមចិញ្ចើមផ្លូវបោះសំរាម ទើបធ្វើឱ្យកកស្ទះតាមលូជាពិសេសនៅតាមផ្សារតែម្តង ។ ប្រភពដដែលបន្តថា រឿងផ្លូវលិចទឹកនេះគឺនៅជំនាន់ចៅហ្វាងខេត្តណា ក៏ដូចមួយណាដែរឃើញតែធ្វើនិងជួសជុលមិនចេះចប់ដូច្នេះខ្ញុំមានការខកចិត្តចំពោះអាជ្ញាធរពាក់ព័ន្ធដែលមានភារៈកិច្ចក្នុងការអភិរក្ស និងកែលម្អក្រុងសៀមរាបមិនមានឆន្ទៈទទួលខុសត្រូវនោះទេ ឃើញតែធ្វើផ្លូវកេងចំណេញថវិការរដ្ឋជាដើម។ផ្លូវដែលតែងតែលិចលង់នោះគឺនៅម្តុំផ្សាររកណ្តាល,ផ្សាររាត្រី,ផ្សារលើធំថ្មី ជាដើម។

ចំណែក លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប មិនអាចសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧នេះ ដោយសារទូរស័ព្ទរបស់លោក កំពុងស្ថិតនៅក្រៅសេវា ដើម្បីចង់ដឹងពីបញ្ហា តែមួយគត់ គឺឱ្យតែមានភ្លៀង គឺក្នុងក្រុងសៀមរាប តែងតែលិច ទឹក ជាប្រចាំ នេះខែប្រាំងផង បើខែវស្សាវិញ ផ្ទះមួយចំនួន ដូចជា ផ្លូវព្រះអង្គចេក ព្រះអង្គចម និងផ្លូវស៊ីវុត្ថា និងផ្លូវក្រោយផ្សារលើធំថ្មី ។ល។ ប្រហែលជាអស់លោក មិនបានចុះមើលទេឬ ឆ្នាំនេះ ប្រហែលប្រជាពលរដ្ឋមួយចំនួន ទៅទិញទូក មកជិះហើយ ក្នុងរដូវវស្សានេះ?។

ជុំវិញករណីភ្លៀងមកលិច ផ្លូវ ក្នុងតំបន់ក្នុងក្រុងសៀមរាបនេះ ដែរលោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏មិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។

មជ្ឍដា្នននានាជុំវិញខេត្តសៀមរាប ពួកគេនៅទន្ទឹងរង់ចាំមើលថា តើរជ្ជកាលរបស់លោក ឃឹម ប៊ុនសុង ដែលជាអភិបាលខេត្ត តើអាចដោះស្រាយបញ្ហាទាំងនេះជូនពលរដ្ឋបានឬទេ? ឬក៏រង់ចាំថ្នាក់លើផ្តល់អនុសាសន៍ទើបនាំគ្នាចុះអនុវត្តន៍ឬយ៉ាងណា ៕ ប៊ុន រិទ្ធី

ae (3) ae ae (1) ae (2)


ចែករំលែក៖