ខេត្តបាត់ដំបង៖ កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ថ្ងៃទី ១-២មេសាដែលនិងប្រព្រឹត្តទៅនៅទីលានផ្សារទំនើបភូពុយ ខេត្តបាត់ដំបង។
ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមានការសម្តែងក្បាច់រាំCarnivalដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំបុរសដ៏សង្ហារនិងស្រស់ស្អាត២០នាក់រួមជាមួយនឹងការតុបតែងសម្លៀកបំពាក់រោមសត្វគួរឲ្យទាក់ទាញហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។
ស្របគ្នានោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយANCHOR BEACH CARNIVAL2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសាអាហារពេលល្ងាចនៅលើឆ្នេរខ្សាច់សមុទ្រដែលមិនធ្លាប់មានពីមុនរាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។
គួរបញ្ជាក់ផងដែលថាអ្វីដែលកាន់តែពិសេសនោះលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរANCHOR ដែលវត្តមានតារាល្បីៗដូចជាលោកឆាយ វីរៈយុទ្ធ, លោកឆនសុវណ្ណរាជ,លោកខាន់ ជេមស៍, លោកStep,លោក ជីដេវីដ, កញ្ញាលាង សុផាឡែន,កញ្ញា វី ឌីណែត, លោក សយ រតនៈ និង កញ្ញា សាន ស្រីឡៃហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងលោក Film RattapoomToekongsapដែលជាតារាចម្រៀងមកពីព្រះរាជាណាចក្រថៃហើយលោកក៏ជាតារាសម្តែងដ៏ល្បីនិងជាតារាបង្ហាញម៉ូតទៀតផង ៕
ថម សន