ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូងនាំគ្នាធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោកស្រី Park GeunHye

ចែករំលែក៖

ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម គាំទ្រអតីតប្រធានាធិបតីលោកស្រី Park GeunHye (ផាក គឹនហេ) នៅទីក្រុងសេអ៊ុល ក្នុងគោលដៅទាមទារ ឲ្យដោះលែងលោកស្រីឲ្យមានសេរីភាព ។

ប៉ូលិសទីក្រុងសេអ៊ុលបានឲ្យដឹងថា កម្លាំងសន្តិសុខ ប្រមាណជាង១០ពាន់នាក់ បានដាក់ពង្រាយ ឲ្យការពារ និងតាមដានសកម្មភាព បាតុកម្មខាងលើ ខ្លាចមានអំពើហឹង្សាកើតឡើង ។ ក្រុមបាតុករគាំទ្រនឹងប្រឆាំង បាននាំគ្នា បានដង្ហែរក្បួនបាតុកម្មដូចគ្នានៅក្នុងទីក្រុងសេអូល បង្ករឲ្យមានការបែងចែកបក្ខពួកនៅក្នុងក្រុង។

អតីតប្រធានាធិបតីត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ដោយរងការចោទប្រកាន់ពីបទពុករលួយ គេងអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងអនុញ្ញាតឲ្យមិត្តភក្តិ ដែលគ្មានតំណែង នៅក្នុងជួររដ្ឋាភិបាលជ្រៀតជ្រែកចូលកិច្ចការ របស់រដ្ឋ ។

ក្រុមបាតុករាប់សិបពាន់នាក់ ក៏បាននាំគ្នាធ្វើបាតុកម្មនៅមុខមន្ទីរឃុំឃាំង ទាមទារឲ្យដោះលែងអតីតប្រធានាធិបតី ។

កាលពី១០ថ្ងៃមុន តុលាការធម្មនុញ្ញបានសម្រេចដកតំណែងប្រធានាធិបតីជាផ្លូវការ ដើម្បីជាការបើកផ្លូវឲ្យរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។

ស្ថានភាពនយោបាយនៅក្នុងប្រទេស កូរ៉េខាងត្បូង កាន់តែយ៉ាប់យឺន ក្នុងពេលដែល ប្រទេសនេះ កំពុងតែ ប្រឈមនឹងការគំរាមកំហែងពីកូរ៉េខាងជើង ក៏ដូចជារងការវាយបកវិញពីប្រទេសចិនទៅលើវិស័យសេដ្ឋកិច្ច ក្រោយពេលដែលប្រទេសនេះបានអនុញ្ញាត្តិឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីលការពារ នៅកូរ៉េខាងត្បូង ៕ ម៉ែវ សាធី

South Korea Politics 44


ចែករំលែក៖