ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងក សម្លាប់ខ្លួនដោយត្រូវគេសង្ស័យកំរោលចូលឬមានជំងឺសសៃប្រសាទ។
ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែទើបនិងមានការភ្ញាក់ផ្អើល នៅម៉ោង ៩ៈ០០នាទី ថ្ងៃទី ២ ខែមេសា ២០១៧ ភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ និងរបាយការណ៍របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ភិរម្យ អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិ ដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នមកស្នាក់នៅប្រកបមុខរបរ ជាជាងមាស ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ។មុន ពេលកើតហេតុ នៅព្រឹកថ្ងៃទី ១ ខែមេសា ២០១៧ ជនរងគ្រោះបានចាកចេញពីផ្ទះ មិនដឹងទៅទីកន្លែងណា លុះពេលល្ងាច ម៉ោងប្រហែល ៤ៈ០០ នាទី ស្រាប់តែឃើញជនរងគ្រោះ រត់ត្រហេបត្រហប មកដល់ផ្ទះ ឡើងលើផ្ទះបិទទ្វារ ចាក់សោ ហើយចេះតែស្រែកថា ខ្លាចហើយៗ អ្នកស្រុកបានសួរថាខ្លាចអី ជនរងគ្រោះថា មានគេដេញវាយ និងដេញកាប់ អ្នកស្រុកជិតខាងក៏ប្រាប់ថា សម្ងំដេកទៅគ្មានអ្នកណា ធ្វើអីទេ ស្រាប់តែព្រឹកឡើងម៉ោងប្រហែល ជិតប្រាំបួន មិនឃើញជនរងគ្រោះក្រោកដូចសព្វដង ក៏នាំគ្នាច្រានទ្វារមើល ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ទៅមេភូមិតែម្តង។
បន្ទាប់ពីបានទទួលព័ត៌មានដូចខាងលើ សមត្ថកិច្ចនគរបាល ស្រុកមេមត់ សហការជាមួយសមត្ថកិច្ច ពាក់ព័ន្ធចុះពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតពិតមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ ៕ វណ្ណះ