ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់ជិះម៉ូតូបុកសសរបេតុងរបស់មន្ទីរសាធារណការខេត្តដាក់កាត់ទទឹងផ្លូវដើម្បីស្ថាបនាផ្លូវតាំងថ្ងៃបុណ្យទន្លេក្បែរស្លាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរស៣នាក់ជិះម៉ូតូទៅបុកសសរបេតុងចំនួន២ដើមដែលមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ដាក់ កាត់ទទឹងផ្លូវ ដើម្បីស្ថាបនាផ្លូវតាំងក្នុងពិធីបុណ្យទន្លេមិនទាន់យកចេញបណ្តាលឲ្យបុរស២នាក់សន្លប់ស្តូកស្តឹងនិងម្នាក់របួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២០នាទី យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅមុខមន្ទីរ ប្រៃសណីយ៍ខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ /ក្រុង/ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសព្រោះជិះម៉ូតូបុកសសរបេតុងនេះ ទី១-ឈ្មោះ សែន ពន្លក ភេទប្រុស អាយុ២០ឆ្នាំ (របួសធ្ងន់) រស់នៅ ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុង-ខេត្ត ស្ទឹងត្រែង , ២-ឈ្មោះ ចាន់ភារម្យ ភេទ ប្រុស ជាង២០ឆ្នាំ (របួសធ្ងន់) មាន ទីលំនៅ ភូមិព្រែកសង្កាត់/ក្រុង/ខេត្តស្ទឹង ត្រែង និងម្នាក់របួសស្រាលមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ។

សាក្សីបានបន្តថា នៅមុនពេលកើត ហេតុគេ បានឃើញបុរសរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទុំ មិនមាន ស្លាកលេខ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ ចំណុចកើតហេតុក៏បុកសសរបេតុងដែល មន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដាក់កាត់ទទឹងផ្លូវ ដើម្បីស្ថាបនាផ្លូវតាំងក្នុង ពិធីបុណ្យទន្លេមិនទាន់យកចេញបណ្តាលឲ្យបុរស២នាក់របួសធ្ងន់សន្លប់និងម្នាក់ របួសស្រាលតែម្តង ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋបានរិះគន់ដល់មន្រ្តីមន្ទីរ សាធារណការខេត្ត ដែលក្រោយស្ថាបនា ផ្លូវហើយ ម៉េចក៏មិនព្រមមកលើកយកសសរបេតុងនេះទៅរក្សាទុក តើពេលនេះមានអ្នករបួសធ្ងន់ក្បែរស្លាប់នេះ អ្នកណាទទួល ខុសត្រូវ? ហើយបើមិនមកយកទុកទេ ថ្ងៃ ខាងមុខច្បាស់ជាមានអ្នកស្លាប់មិនខាន ៕ សហការី

 

stureng


ចែករំលែក៖