ព័ត៌មានទាន់ហេតុការណ៍៖

រូបសំណាកកិន្នរី៣អង្គក្រោយជនអគតិកាច់ដៃឥឡូវយកស្អីមកគូរមុខ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រូបសំណាកកិន្នរី ចំនួន៣អង្គ ដែលដាក់តាំងឈររាំពត់ពេន និងមានកាន់ជើងពានភ្ញីផ្កាផងនោះត្រូវបានជនអនាមិកគូសវាសលើផ្ទៃមុខជាល្បែងលេងសើចដែលមើលទៅមហាសែនអាក្រក់ជាទីបំផុតនិងបានវាយបំបាក់ដៃ ដែលអាចជះឥទ្ធិពលដ៏អាក្រក់សម្រាប់ក្រសែភ្នែក ពិសេស ជនបរទេសដែលចូលមកកម្សាន្តនៅក្នុងក្រុង-ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា រូបសំណាកកិន្នរីទាំង៣ អង្គនេះ ស្ថិតនៅលើរង្វង់មូលមួយកន្លែង ចំកណ្តាលសួនព្រែកមហាទេព ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។ កន្លងទៅថ្មីៗនេះរូបសំណាកទាំងនេះត្រូវបានជនមិនស្គាល់មុខវាយ បំបាក់ដៃគ្រប់ៗអង្គ ប៉ុន្តែក្រោយមកក៏ត្រូវបានមន្ទីរជំនាញដាក់កម្លាំងជាងឲ្យចុះទៅជួសជុលតដៃឡើងវិញ ដើម្បីទុកជានិមិត្តរូបឲ្យក្មេងជំនាន់ក្រោយបានស្គាល់ ។ ប៉ុន្តែ រយៈពេលប៉ុន្មានថ្ងៃនេះគេសង្គេតឃើញថា រូបសំណាកកិន្នរីទាំង៣អង្គត្រូវបានជនមិន ស្គាល់មុខឬក៏ជនអគតិយកថ្នាំ ពណ៌ទៅគូសវាសលើផ្ទៃមុខទៅតាមទំនើងចិត្ត ដែលធ្វើឲ្យមានការបាត់បង់នូវសម្រស់ ក៏ដូចជាបាត់អស់សោភណភាពដែលបញ្ហានេះវាជាការអាម៉ាស់ទៅនឹងក្រសែភ្នែកជនបរទេស ខណៈដែលពួកគេចូលមកទស្សនាតាមទីសាធារណៈក្នុងក្រុងបាត់ដំបង ។

ពាក់ព័ន្ធនឹងបញ្ហានេះគួរណាស់តែអង្គភាពជំនាញ ឬក៏សមត្ថកិច្ចបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើពពួកជនអនា មិកបែបនេះ និងចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សហការី

bat


ចែករំលែក៖