ភ្នំពេញ: ជនសង្ស័យម្នាក់បានឡើងបើកទ្វារផ្ទះប្រជាពលរដ្ឋក្នុងគោល បំណងលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់ផ្ទះគេតាមទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
មន្រី្តនគរបាលប៉ុស្តិ៍ផ្សារដើមគបានឲ្យដឹងថា ជនសង្ស័យដែលម្ចាស់ផ្ទះឃាត់ខ្លួនយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍នោះមានឈ្មោះ អ៊ុក ឆើត ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ។
តាមសម្ដីម្ចាស់ផ្ទះបានឲ្យដឹងថាដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុផ្ទះរបស់គាត់ មិនបានចាក់គន្លឹះនោះទេ ដោយសារមានក្មួយស្រីនៅក្នុងផ្ទះ។ ក្រោយមក ស្រាប់តែជនសង្ស័យបានដើរមករុញទ្វារផ្ទះបំណងចូលលួចទ្រព្យសម្បត្តិតែត្រូវក្មួយស្រីដែលនៅដែលនៅក្នុងផ្ទះឃើញទាន់ក៏ស្រែកផ្អើលឆោឡោឡើងធ្វើឲ្យជនសង្ស័យភ័យបានរត់ចេញពីផ្ទះរបស់គាត់តែត្រូវអ្នកជិតខាងជួយដេញចាប់បានវាយម្នាក់មួយដៃមួយជើង ហើយរូបគាត់ក៏យកជនសង្ស័យទៅប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ផ្សារដើមគ និងដាក់ពាក្យបណ្តឹងនៅទីនោះតែម្តងទៅ ៕ ប្រាថ្នា