ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់ល្បែងអត់លុយ សុំលុយមេការ១០ដុល្លារជិះម៉ូតូទៅផ្ទះវិញមិនឲ្យឆក់លុយរត់ ស្រែកថាចោរប្លន់ផ្អើលនគរបាលខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាស្រែកឆោឡោថា ចោរប្លន់លុយ នៅក្នុងហាងអ៊ីធើណេត២៤ម៉ោងយីហោ៥៥ ដែលជាទីតាំបបើកល្បែងភ្នាល់បាល់តាមអនឡាញដុះស្លែង ខណៈដែលបុរសម្នាក់ ដែលជាអ្នកញៀនល្បែងនិងជាម៉ូយប្រចាំផងដែរនោះ បានលេងល្បែងភ្នាល់បាលអត់លុយ ក៏បានសុំលុយអ្នកមើលការខុសត្រូវចំនួន១០ដុល្លារ ក្នុងគោលបំណងជិះត្រលប់ទៅផ្ទះវិញ តែត្រូវមេការមិនព្រមឲ្យទើបសម្រេចចិត្តឆក់ដណ្ដើមយកលុយតែមិនបានសម្រេច ក៏ត្រូវមេការស្រីរូបនោះស្រែកថា ចោរប្លន់ផ្អើលដល់សមត្ថកិច្ចតែម្តង ។

ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងអ៊ីធើណេត យីហោ៥៥ណេត២៤ម៉ោង ជិតស្តុបទេពផន ផ្លូវម៉ៅសេងទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានចូលលេងល្បែងអុីធឺណេតយីហោ៥៥ណេត២៤ម៉ោង រហូតទាល់តែចាញ់លុយអស់ពីខ្លួន ហើយដោយគ្មានលុយជិះម៉ូតូឌុបទៅផ្ទះវិញ រូបគេបានទៅសុំលុយអ្នកមើលការខុសត្រូវនៅក្នុងហាងចំនួន១០ដុល្លារ ក្នុងគោលបំណងជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ តែត្រូវមេការមិនព្រមឲ្យ ទើបសម្រេចចិត្តឆក់ដណ្ដើមយកលុយតែមិនបានសម្រេច ក៏ត្រូវមេការស្រីរូបនោះស្រែកថា ចោរប្លន់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនិងបានហៅនារីមេការមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកផងដែរ ។

បើយោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ បានជិះម៉ូតូឌុបមកឈប់មុខហាងកើតហេតុ រួចបានដើរចូលទៅលេងល្បែងភ្នាល់បាល់ ដោយបានដូរលុយចំនួន១ម៉ឺនរៀល យកក្រដាស៥ពាន់ ចំនួន២សន្លឹក ទៅឲ្យម៉ូតូឌុប ដែលជាទម្លាប់របស់ជនសង្ស័យដែលតែងតែមកបើកគណនីលេងល្បែងគ្រប់ប្រភេទតាមប្រព័ន្ធអ៊ីធើណេតខាងលើនេះ។

ស្រាប់តែឃើញបុគ្គលិកហាងអ៊ីធើណេត៥៥ មានគ្នាចំនួន២នាក់ ហើយស្របពេលមាននារីជាបុគ្គលិកកាន់លុយរបស់ថៅកែចំនួន២៥០ដុល្លារ ដែលមានក្រដាសប្រាក់១០០ដុល្លារ ចំនួន២សន្លឹក និងក្រដាសប្រាក់៥០ដុល្លារ ចំនួន១សន្លឹក នៅហ្នឹងដៃ ជនសង្ស័យក៏ធ្វើសកម្មភាពប្លន់ឆក់ដណ្តើមលុយពីនារីរងគ្រោះមិនបានសម្រេចតែម្តង។

ដោយនារីរងគ្រោះចាប់លុយជាប់នៅហ្នឹងដៃ ហើយក៏ស្រវ៉ាចាប់ដៃជនសង្ស័យទាញទៅទាញមកបណ្តាលឲ្យដាច់លុយជា២កំណាត់ និងស្រែកឆោឡោឡើងបង្កការភ្ញាក់ផ្អើល នាំគ្នាស្រែកចោរៗរត់ដេញតាម តែជនសង្ស័យរត់ឡើងម៉ូតូបក្ខពួកដែលចាំនៅកែងស្តុបជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា នៅក្នុងទីតាំងហាងអ៊ីធើណេតយ៉ីហោ ៥៥ណេត២៤ម៉ោងនេះ សម្បូរទៅដោយអ្នកចេញចូលភ្នាល់ល្បែងបាល់តាមអនឡាញចាញ់អស់ម៉ូតូទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ ហើយនៅក្នុងទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទ ដែលលេងផ្ទាល់ពីកាស៊ីណូតែម្តង។

ពាក់ព័ន្ធករណីនេះដែរ លោកហ៊ុន សុធី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រាប់ អ្នកសារព័ត៌មាននគរវត្តតាមទូរស័ព្ទថា ករណីនេះមន្រ្តីមូលដ្ឋានបានរាយការណ៍ថា ជាករណីទំនាស់គ្នាដណ្ដើមលុយគ្នា ហើយទីតាំងហ្គេមអុីធឺណេតដែលបង្កប់ល្បែងភ្នាល់បាលតាមប្រព័ន្ធអនឡាញនេះ លោកបានឲ្យកម្លាំងចុះត្រួតពិនិត្យមើលសិន ហើយបើមានមែន លោកនិងចុះបង្ក្រាបភ្លាម ៕ស តារា

IMG_1281 IMG_1283 IMG_1284


ចែករំលែក៖