ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ កំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌ សហការជាមួយគណបញ្ជាការឯកភាពខណ្ឌ បានចុះបង្រ្កាបគោលដៅ Net55 ផ្ទះលេខ៤៤៨ ផ្លូវម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក និងឃាត់ជនសង្ស័យបម្រើការក្នុងNet ចំនួន៣នាក់ (ប្រុស១នាក់) ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យក: កុំព្យូទ័រចំនួន១០ គ្រឿង, ម៉ាសុីនព្រីន១គ្រឿង និងបុងចាក់បាល់មួយចំនួន ។
បច្ចុប្បន្នសម្ភារ និងជនសង្ស័ុយបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ស ដារ៉ា