ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុងផ្ទុះកង់ក្រោយខាងឆ្វេងក្រឡាប់ផ្ងារកង់ របួស២នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដសាំយ៉ុង ផ្ទុះកង់ក្រោយខាងឈ្វេង រេចង្កូតក្រឡាប់ផ្ងារជើង នៅចំណុចស្ពាន់ថ្មនាគ ក្នុងភូមិដូនរាយ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា រថយន្ដសាមយ៉ុងបានធ្វើដំណើរពីខេត្តសៀមរាម ឆ្ពោះទៅក្រុងភ្នំពេញ ក្នុងរថយន្ដដឹកសុទ្ធតែគ្រឿងបម្លាស់ ពេញរថយន្ដ បើកបរដោយឈ្មោះ ភី លីណ ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ្រៃ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងព្រូ ឈ្មោះ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅបុរីភ្នំពេញ ក្នុងក្រុងភ្នំពេញ រងរបួសធ្ងន់ បាកដៃឆ្វេង ។ ទាំង២នាក់បានបើកបររថយន្ដម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខ ភ្នំពេញ 2X2744 ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែករថយន្ដពុំទាន់ស្ទូចនៅឡើយរហូតដល់ល្ងាចថ្ងៃដដែល ៕ ប៊ុន រិទ្ធី

ae (2) ae (3) ae (4) ae (1)


ចែករំលែក៖