ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ នគរបាលខេត្តសៀមរាបចាប់អ្នកញៀនថ្នាំ២៨នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កម្លាំងនគរបាលមូលដ្ឋាន និង កម្លាំងអធិការនគរបាលស្រុកវ៉ារិន ចុះប្រតិបត្តិការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់សារធាតុញៀន រហូតឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ជាបន្តបន្ទាប់ ចំនួន ២៨នាក់ តាមផ្ទះជួល ផ្ទះសំណាក់ រួចយកមកធ្វើការសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ក្នុងនោះជនសង្ស័យ ប្រុស ស្រី ចំនួន៤នាក់បញ្ជូនទៅមណ្ឌលកែប្រែ។

បើតាមប្រភពពីកម្លាំងនគរបាលខេត្តបានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍កម្លាំងជំនាញ ចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យ ប្រុស ស្រី ចំនួន២៨នាក់ ពីរកន្លែងផ្សេងគ្នា ក្នុងខេត្តសៀមរាប និងដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ម្សៅគ្រើមម៉ាទឹកកក១០កញ្ចប់ ស្មើនឹងទម្ងន់ ១,៥ក្រាមទូរសព្ទ័ ដៃចំនួន ១០ គ្រឿង,ម៉ូតូចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនធំ ក្នុងនោះ ជនសង្ស័យ ប្រុស ស្រី ទាំង២៨នាក់ សុទ្ធតែមានសារធាតុញៀនក្នុងខ្លួនទាំងអស់។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ៤នាក់ បញ្ជូនទៅមណ្ឌលអប់រំ ដើម្បីកែប្រែបន្សាបគ្រឿងញៀន ។ ចំណែក ជនសង្ស័យប្រុស ស្រី ចំនួន២៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃនេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី

IMG_2816 IMG_2814 IMG_2809 IMG_2805 IMG_2802 IMG_2827


ចែករំលែក៖