ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន បញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ជាស្នងការរង និងជាប្រធានផែនព្រហ្មទណ្ឌ ដឹកនាំកំលាំងដោយលោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើលគ្រឿងញៀន និង ប៉ុស្តិ៍នគរបាលសាលាកំរើកបានបង្ក្រាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៥នាក់ ។

ប្រភពពីសមត្ថកិច្ចអះអាងថា ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងករណីបទល្មើស លួច ឆក់ និង ឡើងជញ្ជាំផ្ទះ លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនកណី ក្នុងក្រុងសៀមរាប ហើយពួកគេបានសារភាពថា ពេលធ្វើសកម្មភាពបានលុយយកទៅទិញគ្រឿងញៀនជក់នៅក្នុងបន្ទប់ជួល ។

ហេតុការឃាត់ខ្លួនជនសង្ស័យ៥នាក់នោះ ធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ ជាប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់ថា ជនសង្ស័យទាំង៥នាក់៖

ទី១/ ឈ្មោះ សួន ដាវីត ហៅ អាវីត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ទី២/ ឈ្មោះ សឿត សេរីរតនា ហៅ អាកោប ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប

ទី៣/ ឈ្មោះ ដួង វ៉ា រាំង ភេទប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី៤/ឈ្មោះ សាន្ត ចន្ធី ហៅ អាញិល ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង

ទី៥/ ឈ្មោះ ឆេង វលក្ខណ៍ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ ពួកគេបានសារភាពថា ពួកគេបានធ្វើសកម្មភាពលួច ឆក់ នៅក្នុងក្រុងសៀមរាប ជាច្រើនលើក ច្រើនសារមកហើយមិនដែលសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបនៅយប់នោះត្រូវបានសមត្ថកិច្ចចាប់បាន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវកម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

IMG_2833 IMG_2834 IMG_2835 IMG_2836 IMG_2837 IMG_2832


ចែករំលែក៖