ភ្នំពេញ៖ សិល្បករសិល្បការិនីប្រមាណ ជិត៤០០នាក់ បានហ្វឹកហាត់របាំរៀងៗ ខ្លួនត្រៀមសម្តែងក្នុងព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ២០១៧ ព្រមទាំងបានសម្ដែង ជូនថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានូវរបាំ៣ប្រភេទ។
លោកសាស្ត្រាចារ្យ សេង សំអាន ទី ប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៧ នៅនាយកដ្ឋានទស្សនីយភាព សិល្បៈវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈថា សិល្បករ សិល្បការិនី សម្តែងសាកល្បងឲ្យថ្នាក់ដឹកនាំមើលនោះមានល្ខោនខោលស្តីពីវីរភាពហនុមាន របាំមាន់ និងរបាំក្បាច់បុរាណ។
លោកសាស្ត្រាចារ្យបន្តថា កន្លងមក លោកបានសរសេររាល់ទម្រង់ល្ខោន២៥ ផ្សេងៗ មិនថាទម្រង់ណាទេ គឺឲ្យតែរាជ រដ្ឋាភិបាលកំណត់ លោកតែងតែសរសេរ ហើយរាល់ការងារទាំងអស់នេះ គឺបាន ចូលរួមប្រឡូកច្រើនជាមួយក្រសួងទេស ចរណ៍ បុណ្យសមុទ្រ បុណ្យទន្ល េដូចជា នៅខេត្តកោះកុងរឿងឃុនឆាង ឃុនផែន នៅខេត្តកំពត រឿងបន្ទាយមាស នៅខេត្តព្រះសីហនុ រឿងវីរភាពមេទ័ពស្រី្ត លោក យាយម៉ៅបុណ្យទន្លេនៅខេត្តកំពង់ចាម រឿងហ្លួងព្រះស្តេចកន និងនៅខេត្តស្ទឹង ត្រែងរឿងប្រវត្តិសត្វផ្សោត ចំណងជើង ម៉ែអើយកូនផ្សោត ជាប្រភេទទម្រង់ល្ខោន។ ក្រៅពីនោះគឺទម្រង់មហោរី យីកេ បាសាក់។ សិល្បការិនីសិល្បករ៣រូបបាន និយាយស្រដៀងគ្នាថា ពួកគាត់ពិតជា រំភើបណាស់បានចូលរួមសម្ដែងសិល្បៈ ផ្សេងៗគ្នាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ព្រោះពួកគាត់បានចូលរួមផ្សព្វផ្សាយពីវិស័យសិល្បៈវប្បធម៌ ជូនភ្ញៀវជាតិ និងអន្តរ ជាតិទស្សនាសប្បាយរីករាយ។
លោកហ៊ុន ម៉ានីប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា ជំនួសមុខឲ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រុមការងារប្រតិបត្តិរៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០១៧ សូមថ្លែងអំណរគុណដល់បងប្អូនសិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ មហាគ្រួសារខ្មែរជាពិសេសព្រះរាជានុញ្ញាតនិងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញស្នាព្រះហស្ត នៃរបាំ មួយសហសវត្ស របាំព្រះរាជទ្រព្យនៅឯព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានខិតខំប្រឹងប្រែងថែរក្សានិងបន្តសម្តែងគំនិតច្នៃប្រឌិតថ្មីក្នុងព្រឹតិ្តការណ៍អង្គរ សង្ក្រាន្តឆ្នាំ២០១៧ខាងមុខនេះ៕ ហេង សូរិយា