ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធនធានធម្មជាតិដល់មន្ទីរបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន បរិស្ថានបានរៀបចំពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនដល់មន្ទីរបរិស្ថាន និង ឧទ្យានុរក្សសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួង បរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងអង្គការ Winrock International ប្រចាំនៅកម្ពុជា តំណាងមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្សមកពីខេត្ត១៧ ដែលមាន តំបន់ការពារធម្មជាតិធំៗ និងមន្ត្រីពាក់ ព័ន្ធសរុប៥២នាក់។

កម្មវិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិនេះ ធ្វើឡើងដើម្បីផ្តល់នូវផែនទីជាក់លាក់ ផ្តល់ភាពងាយស្រួលដល់អ្នកពាក់ ព័ន្ធ ជាពិសេសបណ្តាមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ដែលជាអ្នកធ្វើការ ផ្ទាល់ជាមួយសហគមន៍ ក្នុងការអនុវត្តការ ងារថែរក្សា និងអភិរក្សតំបន់ការពារធម្ម ជាតិនៅក្នុងប្រទេសកម្ពុជា។

លោក សាបូ អូស្សាណូ បានមាន ប្រសាសន៍ផងដែរថា តាមរយៈការបោះ ពុម្ពផែនទីនេះ គឺជាការធ្វើបច្ចុប្បន្នភាព ផែនទី ជាពិសេសទាក់ទងនឹងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់នូវភាពងាយស្រួលដល់មន្រ្តីឧទ្យានុរក្ស ដែលមានភារកិច្ចសំខាន់ ក្នុងការចូលរួមការពារ និងអភិរក្សធនធាន ធម្មជាតិ ក៏ប៉ុន្តែការប្រើប្រាស់ ក៏ត្រូវប្រើ ប្រាស់ឲ្យចំគោលដៅផងដែរ ក្នុងការចូលរួមការពារ ដែលជាធាតុចំរុះធានាឱ្យបាន នូវការថែរក្សាធនធានសត្វព្រៃទាំងនោះ។

គួរបញ្ជាក់ដែរថា ផែនទីដែលត្រូវប្រគល់ជូនដល់មន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស នេះមានចំនួន៣២៤ផ្ទាំងដែលមានការ រៀប ចំដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត សហការណ៍ជាមួយអង្គការ Winrock International ដែលគាំទ្រថវិកា ដោយភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិ វឌ្ឍន៍អន្តរជាតិUSAID ៕ ហេង សូរិយា

de (4) de de (1) de (2) de (3)


ចែករំលែក៖