ភ្នំពេញ៖ ហេតុការណ៍ផ្ទុះឡ ចំហាយកំដៅអ៊ុតខោអាវ បានកើតឡើងទៀតហើយ បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។
សេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទីតាំងរោងចក្រដែលផ្ទុះឡនេះ គេសង្ស័យថា គ្មានច្បាប់ទម្លាប់អ្វីនោះទេ ពីព្រោះពុំមានឃើញដាក់ស្លាកយីហោអ្វីផង ៕ តាឡឹម