ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបុស្តិ៍ឃាត់ខ្លួនជនសង្ស័យ២នាក់សម្ងំជក់ និងចែកចាយសារធាតុញៀននៅខ្ទមចាំចំការកៅស៊ូ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលរកាពប្រាំ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ឃាត់ពីបទល្មើសពាក់ព័ន្ធនឹងសារធាតុញៀន។

ករណីនេះ ធ្វើឡើងនៅម៉ោង១និង៤០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចរោងចំការកៅស៊ូ(ឯកជន)ភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍ថាមានជនសង្ស័យពួនសម្ងំប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ សមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ ឈ្មោះ ចន តេងហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ ។ ទី២ ឈ្មោះស្រេង សុខរ៉ាទ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កម្លាំងសមត្ថកិច្ចបានឆេកឆេរដកហូតម្សៅក្រាមព៌ណស សង្ស័យថ្នាំញៀនចំនួន១កញ្ចប់ធំ និងសំភារៈជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ វណ្ណះ

IMG_2257 IMG_2258 IMG_2259 IMG_2254 IMG_2256


ចែករំលែក៖