ខេត្តកណ្តាល៖ ឆ្លៀតពេលសម្រាក់ពីការងាររាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧ លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន៣នៅក្នុងស្រុកកៀនស្វាយ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៥៥នាក់មកពីភូមិ កោះបៀ និងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបង្កើនភាពជិតស្និទ្ធនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះនិងសំណូមពរមួយចំនួនទៀតដែលបំរើអោយផលប្រយោជន៍រួមនៅក្នុងមូលដ្ឋាន ។
នៅចំពោះមុខប្រជាពលរដ្ឋជាង៥០០នាក់ លោកប្រធានក្រុមការងារបញ្ជាក់ដូច្នេះ ថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ….មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ..ទង្វើបែបនេះមិនអាចទទួលយកបានឡើយ ហើយក៍មិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្សប្រជាជនចុះជួយប្រជាជននៅតាមមូលដ្ឋានដែរ…! បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដគឺបំរើប្រជាជន…..យកចិត្តទុកដាក់ជាមួយប្រជាជន..ដោះ ស្រាយសំណូមពរជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោ បាយ….មិនរើសអើង…តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថេរភាពនយោបាយ….។
លោកប្រធាន បានបញ្ជាក់បន្ថែមទៀតថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក..កុំខ្លាចរអែងអី…ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ…! ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន…អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ.. សូមនិយាយអោយត្រង់ៗមក.. ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ..សូមកុំខ្លាចរអែងអី…!
លោកប្រធានក្រុមការងារ បានបន្តទៀតថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ…ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។ អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។
ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, ត្រូវបានលោក ប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយក្នុង១គ្រួសារៗ អង្ករ១០គីឡូក្រាម ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិកា២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕ សណ្តោស