ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលាខេត្តប៉ៃលិន ព្រមទាំងអភិបាលរង និងអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្សចូលរួមក្នុងពិធីធម្មយាត្រា ដើម្បីរំដោះគ្រោះ និងប្រឆាំងគ្រឿងញៀន និងបង្កាការគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នេះជាការលើកឡើងរបស់លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងអភិបាលរង មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អារុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងឱកាសដែលរដ្ឋបាលខេត្ត រៀបចំពិធីធម្មយាត្រា រំដោះគ្រោះ ចម្រើនសិរីជ័យមង្គល ប្រឆាំងគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី ១០ ដែលបាន ប្រារព្វធ្វើឡើងនៅខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ដោយមានការដង្ហែក្បួនចាប់ពីរូបសំណាក់លោកយាយយ៉ាត រហូតដល់រូបសំណាកស្តេចកន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោមការដឹកនាំរបស់លោក កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីព្រះសង្ឃទាំងពីគណៈ ក្នុងខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្អួនៗក្រុមកាយរិទ្ធ និងលោកមេភូមិ មេឃុំ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះដែរលោក កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធាន អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត បានធ្វើការអំពាវនាវ អោយគ្រប់ បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ទូទាំងខេត្ត ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា អោយបានសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ច្បាប់ចរាចរណ៍ នានា សំដៅប្រែក្លាយ ផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក អោយមានប្រសិទ្ធិភាព និងរួមគ្នា ប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា អោយទៅជាប្រទេសមួយ មានសុវត្ថិភាព ចរាចរណ៍ ដ៍គួរ អោយកក់ក្តៅ ។

លោកអភិបាលខេត្ត បានលើកឡើងថា ការប្រារព្វធ្វើពិធី នៅពេលនេះ គឺដើម្បី ដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ អោយមានការភ្ញាក់រលឹក ផ្លាស់ប្តូរ ឥរិយាបទ មិនគោរពច្បាប់ អោយមក គោរពច្បាប់ ចរាចរណ៍ ដើម្បីរួមចំណែកឈានទៅ ទប់ស្កាត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ អោយចុះមកកម្រឹតទាបបំផុត ព្រោះថាកត្តាមនុស្ស កត្តាមធ្យោបាយ គ្រាន់តែជា កត្តារួមផ្សុំតែប៉ុណ្ណោះ កត្តាសំខាន់ ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាន នោះគឺ ខ្លួនយើង ដូច្នេះត្រូវចេះការពារខ្លូន ត្រូវកំណត់អ្ធីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើ ។ យើងទាំងអស់គ្នា ត្រូវជួយអប់រំដល់ក្រុមគ្រួសារ បងប្អូន និងសាច់ញាត្តិ អោយគោរពច្បាប់ ចរាចរណ៍ ដើម្បីសុវត្ថិភាព ទាំងអស់គ្នា ។

ជាមួយគ្នានេះដែរ លោក កើត សុធា អភិបាលខេត្ត បានជំរុញដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ព្រមទាំមហាជនទូទៅ ឲ្យរួមគ្នាបង្ការ និងដោះស្រាយបញ្ហាថ្នាំញៀន ព្រោះថ្នាំញៀនវាបំផ្លាញអនាគតផ្ទាល់ខ្លូន ក្រុមគ្រួសារ និងសង្គមជាតិ ជាងនេះទៅទៀតវាបង្កើតនូវអំពើហិង្សា និងឧក្រិដ្ឋកម្ម ,ថ្នាំញៀនវាបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លាំរបស់យុវជន យុវតី ដូច្នោះដើម្បីឲ្យសុខភាពនិងសង្គមភ្លឺថ្លា យើងត្រូវបដិសេធចំពោះថ្នាំញៀន ហើយចូលរួមទាំងអស់គ្នាឲ្យសង្គមយើងគ្មានថ្នាំញៀនផងដែរ ។

ក្នុងឱកាសនោះក៏មានការបំពាក់មួកសុវត្ថិភាពជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ព្រមទាំងសិស្សានុសិស្សផងដែរ ៕ ស សារ៉េត

dw (8) dw (9) dw (1) dw (2) dw (3) dw (4) dw (5) dw (6) dw (7)


ចែករំលែក៖