ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុន វិនិយោគនៅកម្ពុជា ពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការ យោគយល់(MOU)នេះ បានប្រព្រឹត្ដកាលពីថ្ងៃទី ១៧ មេសា ឆ្នាំ២០១៧ ចូលរួម រវាងក្រុមហ៊ុន Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទៅលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច ចន្លោះ ២៥០០ ដុល្លារ ដល់៥០០០ដុល្លារ ។ ២. ការ បើកលក់ផលិតផល ហាឡាល់ មានដូចជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។ ៣.ជំនាញតម្លើង និង បណ្តុះ បណ្តាល ប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ នៅកម្ពុជា ។
លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ថា ៖ ការបោះទុនវិនិយោគ របស់ក្រុមហ៊ុន ម៉ាឡេស៊ីដ៏ធំនេះ គឺផ្តោតសំខាន់ តែទៅលើ សហគមន៏ ប្រជាពលរដ្ឋក្រីក្រ ដែល មាន ការ ខ្វះខាត យកថវិកា ទៅធ្វើដើមទុន រកស៊ី ជាលក្ខណៈ ខ្នាត តូច និងមធ្យម ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ ដល់ពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញ ដែលពួក គាត់មាន ស្រាប់ និងបំពាក់បំប៉នបន្ថែម ទៅ លើមុខរបបនោះ ។
លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា ៖ គម្រោង នេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅឯមជ្ឍណ្ឌលម៉ូឌែន ៥ ក្នុងខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ទោះបីមិនបានទាំងមួល ក៏បានមួយផ្នែកធំក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមុស្លិម និង មិនមែនមុស្លិម។ ទន្ទឹមនឹងនេះ បងប្អូនប្រជា ពលរដ្ឋកម្ពុជា មិនសញ្ជាតិ ឥស្លាមក៏ អាចមកទទួល ប្រាក់ ឥណ្ឌទាន និងមកទទួលនូវ បទពិសោធន៍ វគ្គបណ្ដាល វិជ្ជាជី វៈ នៃការធ្វើអាជីវកម្ម នេះ បានដែរ ពិសេស ក្នុងការ ប្រកបអាជីវកម្មខ្នាតតូច និងមធ្យម កាន់តែច្រើន ព្រមទាំងទទួល បាននូវ ការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ ពីក្រុម ហ៊ុន និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានផងដែរ ៕ សំរិត