ខេត្តកំពត៖ ផ្លូវលំមួយខ្សែ ប្រវែងប្រមាណ២៣គីឡូម៉ែត្រ ចាប់ពីថ្នាល់បែករហូតដល់ក្បាលថ្នាល់វត្តស្រែប្រាំង បានរងការខូចខាតស្ទើរទាំងស្រុង ពិបាកក្នុងការធ្វើដំណើរ ដែលជាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤ឃុំ ចំណុះឲ្យស្រុកកំពង់ត្រាច ខេត្តកំពត ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់មានការត្អូញត្អែរយ៉ាងខ្លាំង ហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្តកំពត ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពត មេត្តាជួយចុះពីនិត្យ និងជុសជុលឡើងវិញ ដើម្បីឲ្យពួកគាត់បានធ្វើដំណើរបានស្រួលផង ។
សូមបញ្ជក់ថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ មានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់នោះ មានចំនួន៤ឃុំ ទី១ឃុំឫស្សីស្រុកខាងកើត ទី២ឃុំឫស្សី ស្រុកខាងលិច ទី៣ឃុំបឹងសាលាខាងជើង និងទី៤រហូតទៅដល់ភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រុំប្រទាល់ប្រទេសវៀតណាមតែម្តង ។
ប្រជាពលរដ្ឋចំនួន៤ឃុំបានស្នើឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ជាពិសេសលោកអភិបាលស្រុក ក៏ដូចជាលោកអភិបាលខេត្តនិងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពតតែម្តង មេត្តាធ្វើយ៉ាងណាជួយជុសជុលនិស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងព្រោះថាបច្ចុប្បន្ននេះកំពង់រងការខូចខាត់ស្ទើតែទាំងស្រុងហើយៗ រាល់ការធ្វើដំណើរតាមរថយន្តក្តី តាមម៉ូតូក្តី គឺមានការពិបាកខ្លាំងណាស់ ព្រោះគំហុកធំៗ។
ប្រជាពលរដ្ឋរស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង បានឲ្យដឹងថា កន្លងមក ធ្លាប់មានលោកអភិបាលខេត្តកំពត និងលោកអភិបាលស្រុកកំពង់ត្រាចបានចុះទៅបើកវេទិកាសាធារណៈនៅចំណុចទួលពោធិ៍ហើយបានសន្យាថានិងធ្វើផ្លូវនេះជួនប្រជាពលរដ្ឋដើម្បីងាយស្រួលឲ្យហើយក្នុងខែ២ ប៉ុន្តែរហូតមកដល់ខែ៤ទៅហើយ នៅតែមិនទាន់ធ្វើទៀត ។ ដូច្នេះហើយ ទើបពួកគាត់បានសំណូមពរយ៉ាងទទួច ដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពតមត្តាចុះទៅពិនិត្យ និងជុសជុលផ្លូវខាងលើនេះផង ។
ប្រជាពលរដ្ឋទាំងបួនឃុំបានបន្តទៀតថា ពួកគាត់ហាក់ដូចជាគ្មានជំនឿទៅលើលោកអភិបាលស្រុកកំពង់ត្រាច និងលោកអភិបាលខេត្តកំពត ជាពិសេសលោកប្រធាមន្ទីរសាធារណការ និងដឹកជញ្ជួនេត្តកំពតដែលពុំសូវគិតគួពីការស្នើរសុំអោយជួយធ្វើផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែខាងលើនេះ ដែលជាផ្លូវដ៏ខាន់ក្នុងការដឹកជញ្ជួនកសិផលរបស់ពួកគាត់ និងផលដំណាំដែលដាំដុះបានយកទៅលក់នៅប្រទេសវៀតណាម ដើម្បីជួយសម្រួលដល់ការជីវភាពរស់នៅរបស់ពួកគាត់ ។
មិនតែប៉ុណ្នោះពួកគាត់បានលើកឡើងថា នៅក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូងនេះ នៅតំបន់អន្លង់ព្រីង គឺជាតំបន់ទេសចរណ៍មួយដ៏ខាន់ ដែលមានឈ្មោះថា តំបន់អភិរក្សសត្វស្លាបបឹងអន្លង់ព្រីង គឺជាកន្លែងដែលសំបូរទៅដោយសត្វស្លាបជាច្រើនមករស់នៅក្នុងបឹងនោះ ជាពិសេសគឺសត្វក្រៀលតែម្តង ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យមកទស្សនា ។ ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានត្អូញត្អែរក្នុងការទៅទស្សនានោះ គឺបញ្ហាផ្លូវចូលទៅតំបន់នោះ មានការពិបាកខ្លាំង។ ដូច្នេះហើយ សូមអាជ្ញាពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពត មេត្តាចុះទៅពិនិត្យនិងជុសជុលផ្លូវនេះតាមសំណើប្រជាពលរដ្ឋផង៕ តុង សីហា