ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅលើវិថីឯករាជ្យ មុខផ្សារទំនើបអូររ៉េន ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿងម៉ាក TOYOTA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BB-5858 បើកបរដោយជនជាតិចិន ជិះគ្នា ២នាក់ មានទិសដៅ ពីតោពីរមកផ្សារលើ លុះដល់ចំណុចខាងលើ បានជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ជនជាតិចិន១នាក់ និងរងរបួសធ្ងន់១នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចាក់អង្រែក្រុងព្រះសីហនុ។
រីឯមធ្យោបាយ រថយន្ត១គ្រឿង សមត្ថកិច្ចនគរបាល បានចាត់ចែងស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ