ព័ត៌មានទាន់ហេតុការណ៍៖

បុសម្នាក់បើករថយន្ត ហាយឡែនឌ័រ បុករថយន្ត២គ្រឿងពីក្រោយនិងម៉ូតូរ៉ឺម៉កលក់កាហ្វេពេញទំហឹងបណ្ដោយឲ្យរងរបួសស្រាលធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសស្រាលធ្ងន់ ខណៈត្រូវបុរសម្នាក់បើករថយន្ត ហាយឡែនឌ័រ មកបុកពីក្រោយពេញទំហឹង ។

ហេតុការណ៍នេះ កើតឡើង កាលពី វេលា ម៉ោង៤ និង៣០ នាទី ល្ងាចថ្ងៃ ទី ១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ផ្លូវលេខ ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AE.2778 ជិះក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបើកលឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុករថយន្ត២គ្រឿង ដែលចតទុកចោលនៅលើផ្លូវហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនជ្រុលទៅបុកម៉ូតូរ៉ឺម៉កលក់កាហ្វេពីក្រោយពេញទំហឹង បណ្ដោយឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសស្រាលធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ចូនទៅមន្ទីរពេទ្យផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកដល់កន្លែងកើតហេតុ ក៏បានវាស់វែង តែដោយសារមានអ្នកតំណាងភាគីខាងរថយន្តបង្ក បានចេញមុខមកដោះស្រាយបញ្ចប់រឿង ដោយយល់ព្រមសងថ្លៃខូចខាតទាំងអស់ ៕ ស រស្មី


ចែករំលែក៖