ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូបានសម្រេចពីរករណីផ្ទួនៗគ្នានៅក្នុងទឹកដីខណ្ឌចំការមន ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ត្រឹមតែមួយយប់សោះ មានករណីប្លន់យកម៉ូតូបានសម្រេចនៅកន្លែងផ្សែងគ្នា នៅក្នុងទឹកដីខណ្ឌចំការមន ដោយបន្សល់តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍បឹងកេងកង១ និង ប៉ុស្ដិ៍ទួលទំពូងទី២។

ហេតុកាណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃ១៨ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

បេីតាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ ខាន់ សុភ័ណ អាយុ៤៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប រស់នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១០ និង ០០ នាទីនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅសង្កាត់បឹងកេងកង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ គាត់បានឌុបបុរស ២ នាក់មាឌធំៗចេញពីសួននៅមុខ ណាហ្គា មកក្បែរសាលាបឹងកេងកង ១ តាមបណ្ដោយផ្លូវ៣៩២ លុះមកចំណុចកេីតហេតុខាងលេ ីស្រាប់តែបុរសម្នាក់ជិះនៅកណ្ដាលបានយកកាំភ្លេីងមកភ្ជង់គាត់ ហេីយប្រាប់ថា កុំអោយមាត់បេីមាត់គេនឹងបាញ់ ហេីយព្រមទាំងដេញជនរងគ្រោះអោយចុះចេញពីលេីម៉ូតូ បន្ទាប់មកបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ខណៈនោះជនរងគ្រោះបានស្រែកឆោឡោអោយគេជួយ តែគ្មានអ្នកជួយ ដោយបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅតែប៉ុណ្ណោះបឹងកេងកង១ប៉ុណ្ណោះ។

លុះរហូតមកដល់ម៉ោង៤ និង៣០ទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា មានក្រុមជនសង្ស័យមួយក្រុម បានវាយនឹងដុំថ្មប្លន់ យកម៉ូតូម៉ាក MSX ពីជនរងគ្រោះម្នាក់ដោយមិនបានស្គាល់អត្តសញ្ញាណបានសម្រេចថែមទៀត នៅក្នុងសង្កាត់ទួលទំពូង២ ក្នុងខណ្ឌចំការមន ដដែល ហេីយបានបន្សល់នូវម៉ូតូគ្នីគ្នាជនសង្ស័យមួយគ្រឿងម៉ាកហុងដា ឌ្រីម សេរី ២០១០ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ កំពង់ស្ពឺ 1D-1281 និងម៉ូតូបក្ខពួកជនរងគ្រោះម៉ាក Today កញ្ចាស់មួយគ្រឿង គ្មានស្លាកលេខ ។

ចំណែកឯជនរងគ្រោះ ក្រោយពេលកេីតហេតុត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យរុស្សី ៕ ភារ៉ា ដង្កោ


ចែករំលែក៖