ព័ត៌មានទាន់ហេតុការណ៍៖

រអិលជើងធ្លាក់ពីលើជណ្តើរជាន់ទី២ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងដើរចុះជណ្តើរពីលើផ្ទះមកខាងក្រោម បង្កឲ្យមានកាលភ្ញាក់ផ្អើល នៅវេលាមោ៉ង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលេខ១០E2 តាមបណ្តោយផ្លូវលេខ១០១ កែង៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទុំ រា៉មូ៉ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០E2 តាមបណ្តោយផ្លូវលេខ១០១ កែង៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រពន្ធ ឈ្មោះ ចាន់ សុធី អាយុ៤៦ឆ្នាំ មានមុខរបរលាងចាន ស្នាក់នៅជាមួយគ្នា ។

អ្នកជិតខាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសរងគ្រោះដើរចុះជណ្តើរពីលើផ្ទះមកខាងក្រោម មិនដឹងយា៉ងម៉េច ស្រាប់តែរអិលជើងធ្លាក់ចុះមកខាងក្រោមបណ្ដោយឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយមកអ្នកជិតខាងបានរត់ទៅប្រាប់ប្រពន្ធរបស់ជនរងគ្រោះឲ្យមកមើលផងដែរ ។ ប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺប្រកាច់ប្រចាំ កាយទើបបណ្ដោយឲ្យរអិលជើងធ្លាក់ពីលើជណ្តើរជាន់ទី២បានស្លាប់បែបនេះ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានទៅធ្វើបុណ្យតាមប្រពៃណើ៕ ស រស្មី


ចែករំលែក៖