ខេត្តពោធិ៍សាត់៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំកម្លាំងសហការប្រមាណចំនួន ១៥នាក់ មធ្យោបាយដោយកាណូតចំនួន ០៤គ្រឿង ចុះបោះបង្គោលជ្រុំបន្ថែមការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់។
ប្រត្តិការខាងលើធ្វើឡើង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ត្រង់ចំណុចលូ ២០ ស្ថិតក្នុងភូមិកំពងុប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ពិន វុទ្ធី បានឲ្យដឹងថា ការសហការគ្នាចុះបោះបង្គោលជ្រុំបន្ថែមដើម្បីការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ខាងលើនេះ លទ្ធផលសម្រេចបានជាផ្លែជាផ្កានេះ ដោយបោះបង្គោលជ្រុំរាងជាសាជីបានចំនួន ១០០ជ្រុំ ស្មើរនឹងចំនួន ៣០០ដើម។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋជលផលបន្តថា ការដែលបោះបង្គោលជ្រុំបន្ថែមរាងជាសាជីដើម្បីការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ខាងលើនេះ វាមានសារៈសំខាន់ណាស់ដូចជា ជំរកត្រីគ្រប់ប្រភេទ។ល។ ហើយវាកាត់បន្ថយបទល្មើសនេសាទបានច្រើន ពិសេសជាងនេះទៅទៀតនោះយើងកាត់បន្ថយកម្លាំងការពារក៍បានច្រើននោះដែរ ព្រោះផ្ទៃក្រឡាក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់នេះធំ កម្លាំងតិចអាចមានការចន្លោះប្រហោងខ្លះៗនោះហើយ។
លោក នាយសង្កាត់ឋបន្តទៀតថា ការបោះបង្គោលជ្រុំរាងជាសាជីបន្ថែមដើម្បីការពារក្នុងកន្លែងអភិរក្សជលផលលើកនេះ មិនមែនទើបតែលើកទី ១នោះទេ ច្រើនលើកច្រើនសារមកហើយ ហើយកម្លាំងនៅតែព្យាយាមបន្តធ្វើជារៀងរហូតដើម្បីធនធានជលផលជាសម្បាតិធម្មជាតិយើងទាំងអស់គ្នា ប៉ុន្តែអាស្រ័យលើមានបង្គោលឈើប៉ុណ្ណោះ ព្រោះបង្គោលឈើទាំងនេះកម្លាំងបង្រ្កាបបទល្មើសនេសាទ ប្រភេទឧបករណ៍(ឈ្នក់)នាកន្លងមកនោះ តែក៏មានអ្នកឧបត្ថម្ភពីផ្សេងៗខ្លះៗនោះដែរ។
ទោសជាយ៉ាងក្តី៖ ប្រជាពលរដ្ឋស្ទើរទូរទាំងខេត្តពោធិ៍សាត់ ពិសេសប្រជានេសាទជុំវិញបឹងទន្លេសាបតែម្តង គេតែងតែសរសើលោក ពិន វុទ្ធី រូបនេះគាត់មានឆាន់ទៈរក្សាការពារខ្លាំ តាំពីគាត់នៅការពារអតីតៈ(ឡូត៍នេសាទលេខ ៦)មកម្លេះ រហូតថ្នាក់លើមើលឃើញក៍ផ្ទេរគាត់មកការពារកន្លែងអភិរក្សជលផលកំពង់ប្រាក់សព្វថ្ងៃនេះ ខណៈកន្លែងនេះមានការពារពីមុនធ្វើឲ្យជិតរលាយសូនទៅហើយនោះ ប៉ុន្តែគេឃើញកន្លែងគាត់ការពារពីមុន(៦)សព្វថ្ងៃក៍មិនសូវសម្បូត្រីនោះដែរ៕ ប៉ឹម ពិន