ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសសញ្ជាតិទួរគីពីបទលួចឡាន និងម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២៣ ការិយាល័យអនុវត្តនីតិវិធី នៃផែនអន្តោប្រវេសន៍ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងឃាត់ខ្លួនជនបរទេសម្នាក់បណ្តោះ អាសន្ន ដែលមាន សញ្ជាតិទួរគី ពីបទលួចរថយន្ត(កាមរីឆ្នាំ១៩៩១ ផ្លាកលេខ ច-៤៥៣៦) និងម៉ូតូម៉ាក Scoopy ពណ៏សរមួយគ្រឿង

តាមការឲ្យដឹងពីសមត្ថកិច្ច ជនបរទេសរូបនេះ គ្មានលិខិតឆ្លងដែន បានស្នាក់នៅក្នុងភូមិអូរត្រេះ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។

ជនសង្ស័យមានឈ្មោះ Gokay Aliciភេទប្រុស សញ្ជាតិទួរគី កើតថ្ងៃទី២៣ ឧសភា ១៩៨៥ ទីកន្លែងកំណើតនៅប្រទេសហូឡង់ ។

តាមចម្លើយនៃការសាកសួរជនបរទេសរូបនេះ ពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកាមរីឆ្នាំ១៩៩១ ស្លាកលេខ ច-៤៥៣៦ និងម៉ូតូម៉ាក Scoopy ពណ៌ស មួយគ្រឿង ពិតប្រាកដមែន ។

បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យអនុវត្តនីតិវិធីនៃផែនអន្តោប្រវេសន៍កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនបរទេសរូបនេះ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖