ខេត្តតាកែវ ៖ បន្ទាប់ពីប្រព័ន្ធផ្សព្វបាន ផ្សព្វផ្សាយពីករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងលោក អ៊ុក រី អភិបាលស្រុកបាទីនឹង រថយន្តរបស់លោក អ៊ុង ពៅ ដែលជាវេជ្ជ បណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលា រួចមក លោក អ៊ុក រី បានប្រតិកម្មខ្លាំងៗចំពោះការចុះផ្សាយនេះដោយលោកបានលើកឡើង ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះលោក មិនមែនជាអ្នកខុសទេ គឺភាគីម្ខាងទៀតទេដែលជាអ្នកមកបុកគាត់ ហើយលោកនឹងប្រើប្រាស់មេធាវីផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ ។ ចំណែកឯសំណងទឹកប្រាក់៦០០ ដុល្លារនោះលោកមិនបានដឹងនោះឡើយ ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋ និងសមត្ថកិច្ចខ្លះនៅកន្លែងកើតហេតុ បានឲ្យដឹងថាលោក អ៊ុក រី បានបើករថ យន្តជែងរថយន្តធុនធំ១គ្រឿង ទៀត រួចលោកក៏បានទាញចង្កូតមកខាងស្តាំវិញ មកប៉ះនឹងរថយន្តមួយគ្រឿងទៀត ពិតមែន ហើយសំណុំរឿងនោះក៏បានបញ្ចប់រួចរាល់ហើយដែរ ។
គួរបញ្ជាក់ផងដែរថាកាលពីល្ងាច ថ្ងៃ ទី១៥ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចភូមិ ថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើងរវាងរថយន្តលោក អ៊ុក រី អភិ បាលស្រុកបាទី ម៉ាក Lexus RX 300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN-4606 និងមួយគ្រឿងទៀតម៉ាកLexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-3873 ធ្វើដំណើរស្របទិសគ្នា ។ ចំពោះ សំណុំរឿងនេះត្រូវបានបញ្ចប់កាលពីថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០១៧ ហើយដោយ ភាគីខាងរថយន្ត Lexus RX 300 ពណ៌ ទឹកមាសបានបង់សំណង ៦០០ដុល្លារឲ្យ ទៅខាងលោក អ៊ុក រី តែបែរជាលោក អ៊ុក រី និយាយថាមិនបានដឹងរឿងសំណង៦០០ ដុល្លារនេះទៅវិញ ។
ចំណែកឯលោក មឿង សារុន អធិការ ស្រុកសំរោងបានឲ្យដឹងថា ចំពោះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះលោកមិនបានដឹងនោះទេ ដោយសារតែលោក វង់ ង៉ែត អធិការងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ បានដោះស្រាយជាមួយប្រពន្ធលោក អ៊ុក រី ដោយមិនបានរាយការណ៍ជូនគាត់ នោះទេ ៕ ភ្នំដា