ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសគេចម៉ូតូធ្លាក់ផ្លូវបុកដើមត្នោតស្លាប់ និងរបួស២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយតាមបណ្តោយផ្លូវជាតិលេខ6 ចំណុចភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោងបានឲ្យដឹងថា ករណីគ្រោះថ្នាក់បង្កឡើងដោយរថយន្តម៉ាក់ឡិចសុីស300 ពណ៌សរ ស្លាក់លេខ 2A 5653 ភ្នំពេញ បើកបរដោយឈ្មោះ ចាន់ ណា ភេទប្រុស អាយុ54ឆ្នាំ​ នៅភូមិពាមរ៌ ឃុំពាមរ៌ ស្រុកពាមរ៌ ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់អ្នកជីះក្នុងរថយន្ត១នាក់ របួសស្រាល១នាក់ ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះការ ណារី ភេទស្រី អាយុ55ឆ្នាំ​ត្រូវជាប្រពន្ធរបស់ឈ្មោះ ចាន់ ណា រស់នៅភូមិពាមរ៌ ឃុំពាមរ៌ ស្រុកពាមរ៌ ខេត្តព្រៃវែង ស្លាប់ និងឈ្មោះ ស្រី ទូច ភេទស្រី អាយុ13ឆ្នាំ ត្រូវជាកម្មករបម្រើការងារក្នុងផ្ទះរងរបួសស្រាល រស់នៅភូមិពាមរ៌ ឃុំពាមរ៌ ស្រុកពាមរ៌ ខេត្តព្រៃវែង ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះបានធ្វើដំណើរ ពីភ្នំពេញទៅសៀមរាប មកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូរេចង្កូតធ្លាក់ផ្លូវទៅបុកដើមត្នោត ។ ចំពោះម្ចាស់ ម៉ូតូ បានជិះគេចខ្លួនបាត់ស្រមោល។

សាកសពជនរងគ្រោះត្រូវបី្តយកទៅធ្វើបុណ្យនៅស្រុកកំណើត រីឯរថយន្ត ម្ចាស់ស្ទូចយកទៅជួសជុលនៅស្រុកស្ទោង ៕ ប៊ុន រិទ្ធី


ចែករំលែក៖