ភ្នំពេញ ៖ អគ្គីភ័យមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រត់ត្របាញ់ជើងគ្នា យកបំពង់ពន្លត់អគ្គីភ័យមកពន្លត់ ដែលករណីនេះកើតឡើងបន្ទាប់ពីការសាកថ្មទូរសព្ទ័ iphone5c ទុកចោលក្នុងបន្ទប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៤និង៤០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្ទះលេខ ៦៥B ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពរាយការណ៍ថា ម្ចាស់ផ្ទុះខាងលើ មានឈ្មោះ ពេជ្យ ឃីម ភេទប្រុស មុខរបរមន្ត្រីនគរបាល ស្នាក់នៅផ្ទះលេខ ៦៥B ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះបានឲ្យដឹងថា គាត់កំពុងតែរៀបចំបំរុងហូបបាយនៅខាងក្រោម ស្រាប់តែឮសំឡេងផ្ទុះចេញពីជាន់ឡៅតឿ ពេលនោះ ក៏មានមានផ្សែងហុយចេញ ក៏បាននាំគ្នាចូលទៅពន្លត់យ៉ាងសស្រាក់សស្រាំ ។
តាមការបញ្ជាក់ពីកូនប្រុសម្ចាស់បន្ទប់ថា រូបគាត់បានដោតទូរសព្ទ័ម៉ាក iPhone 5C ពណ៌លឿង ដើម្បីបញ្ចូលថ្ម ហើយដាក់ទូរសព្ទ័នៅលើពូក ក្រោយមករូបគាត់បានដើរចេញពីបន្ទប់ដើម្បីចុះទៅក្រោមហូបបាយ ស្រាប់តែបឮសំឡេងផ្ទុះតែម្តង ៕ តុង សីហា