ព័ត៌មានទាន់ហេតុការណ៍៖

កំពុងដើរលើផ្លូវសុខៗត្រូវអ្នកជិះម៉ូតូបុកពីក្រោយរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរង របួសបែកក្បាលហូរឈាមធ្ងន់ធ្ងរខណៈ ដែលដើរលើផ្លូវស្រាប់តែមានម៉ូតូបើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ទៅ បុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាក ហ្សុ៊យស៊ុយសូគីស្មាក់ ពណ៌ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 1W-9379 បើកបរ ដោយឈ្មោះ មិន សុវណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មាន ទីលំនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយ រៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត ក្នងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ កែវ ឡា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិតក្រុង បាវិត ខេត្តស្វាយរៀង ខណៈកំពុងដើរពី លិចទៅកើត ស្របទិសគ្នាបណ្ដាលឲ្យរង របួសធ្ងន់(ក្បាល) ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅ សង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន អ្នករបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ដោយឡែកអ្នកបើកម៉ូតូរបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។

រីឯវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរ បាលរដ្ឋបាលសង្កាត់ព្រៃអង្គុញក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖