ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវជាតិអាមេរិកម្នាក់ខ្យល់គរដេកស្លាប់នៅក្នុងផ្ទះសំណាក់ប្រាក់ហ្គាឌីណា

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្ញៀវជនជាតិអាមេរិកម្នាក់ ដេកស្លាប់ ក្នុងផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោងជាង១៨ ថ្ងៃទី២៣ ខែមេសា ឆ្នុំាំ២០១៧ ក្ននផ្ទះសំណាក់ ប្រាក់ ហ្គាឌីណា ស្ថិតក្នុងក្រុមទី២១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ភ្ញៀវជនជាតិអាមេរិក ដែលដេកស្លាប់នោះ មានឈ្មោះ Stephen jodeph vermeulen ភេទប្រុស អាយុ ៦៤ឆ្នាំ កាន់លិខិតឆ្លងដែន លេខ 530818915 ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ និងត្រូវផុតកំណត់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានចូលមកស្នាក់នៅផ្ទះសំណាក់ ប្រាក់ ហ្គាឌីណា រហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់តែម្តង ។

ក្រោយការស្លាប់ក្រុមគ្រូពេទ្យធ្វើកុសល្យវិច័យ និងមន្រ្តីជំនាញវិទ្យាសាស្រ្តបច្ចេកទេស មានលោកវិជ្ជបណ្ឌិតអ៊ិត ឆមឆរដ្ឋ គ្រូពេទ្យអមសាលាដំបូងខេត្តបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង) សពបានយកទៅដំកល់ទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គររង់ចាំឯកសារពីស្ថានទូត និងប្រគល់ជូនទៅក្រុមគ្រួសារមកទទួលយក ៕ ប៊ុន រិទ្ធី


ចែករំលែក៖