ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី នៅ ភូមិ ព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្ដេច មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ធ្វើឲ្យរបើក ដំបូលផ្ទះ ចំនួន៧ខ្នងរបើកជញ្ជាំង១ខ្នង និង រលំបាក់ខូចខាតទាំងស្រុង១ខ្នង ។
លោកវរសេនីយ៍ទោ ជៃ សេងហាង អធិការនគរបាលស្រុកព្រះស្តេចបានឲ្យ ដឹងថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងក្រោមឱវាទ ចុះដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ និងពិនិត្យមើលនៃការខូចខាត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងនោះឃើញមានការខូចខាតដូចខាងក្រោម ៖
១.ផ្ទះរបស់ឈ្មោះ វ៉ាន់ វុត ភេទប្រុស អាយុ ២៧ ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ហ្វីប្រូ សីុម៉ងត៍ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ (របើក ដំបូល) សរុបទឹកប្រាក់នៃការខូចខាត៥០ ម៉ឺនរៀល ។
២.ផ្ទះរបស់ឈ្មោះម៉ន សន ភេទប្រុស អាយុ ៣១ ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ (របើកដំបូល)សរុបទឹកប្រាក់នៃការខូចខាត៥០ម៉ឺន រៀល។
៣.ផ្ទះរបស់ឈ្មោះ យ៉ី មុត ភេទប្រុស អាយុ៣៩ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ក្បឿង ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ (របើកដំបូល) សរុបទឹកប្រាក់នៃការខូចខាត១លាន រៀល ។
៤.ផ្ទះរបស់ឈ្មោះ តេត សារ៉ាត់ ភេទ ប្រុស អាយុ៤១ ឆ្នាំ ផ្ទះសង់ពីឈើប្រក់ហ្វុី ប្រូស៊ីម៉ងត៍ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ(របើកដំបូល) សរុបទឹកប្រាក់នៃការខូចខាត ៦០ម៉ឺនរៀល ។
៥.ផ្ទះរបស់ឈ្មោះ មាស សំអុល ភេទ ប្រុស អាយុ៣៨ឆ្នាំ ផ្ទះសង់ពីថ្ម ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ(ដើមឈើរលំលើ) ខូចខាតទាំងស្រុង សរុបទឹកប្រាក់នៃ ការខូចខាត៣លានរៀល ។
៦.ផ្ទះរបស់ឈ្មោះ កេន សារ៉ាត់ ភេទ ប្រុស អាយុ៤១ឆ្នាំ ផ្ទះសង់ពីឈើ ប្រក់ ហ្វុីប្រូសីុម៉ងត៍ ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ (របើកដំបូល)សរុបទឹកប្រាក់នៃការខូច ខាត៧០ម៉ឺនរៀល ។
៧.ផ្ទះរបស់ឈ្មោះ ជា ទឹង ភេទប្រុស អាយុ៤១ឆ្នាំ ផ្ទះសង់ពីថ្ម ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រគុណ៩ម៉ែត្រ (របើកដំបូល) សរុប ទឹកប្រាក់នៃការខូចខាត៨០ម៉ឺនរៀល (ផ្ទះទាំង៧ខ្នងនេះស្ថិតនៅភូមិឃុំកើតហេតុ ខាងលើ)។
៨.រោង របស់ឈ្មោះ ប៉ន សារ៉ែន ភេទ ប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្រាំងក្អុក ឃុំកំពង់ សឹងសង់ពីដែកប្រក់ស័ង្កសីទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្រ (របើកជញ្ជាំង) សរុបទឹក ប្រាក់នៃការខូចខាត៧០ម៉ឺនរៀល ។
៩.ផ្ទះរបស់ឈ្មោះ ខៀវ ធី ភេទប្រុស អាយុ ៤៨ ឆ្នាំនៅភូមិក្រាំងក្អុកឃុំកំពង់សឹង ផ្ទះសង់ពីឈើប្រក់ស័ង្កសីទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ (របើកដំបូល) សរុបទឹក ប្រាក់នៃការខូចខាត៦៥ម៉ឺនរៀល ។
នៅចំណុចវាលស្រែខាងជើងភូមិ កណ្តាល ឃុំកំពង់សឹង ងាប់គោញី ១ ក្បាល សម្បុរស ជារបស់ឈ្មោះគឹម សេង ភេទប្រុស អាយុ ៣៥ឆ្នាំនៅភូមិ កណ្តាល ឃុំកំពង់សឹង, ស្លាកគណបក្ស ប្រជាជន ១ បាក់ទ្រេតដល់ដី នៅភូមិព្រៃ ខ្លា ឃុំកំពង់ សឹង, ស្លាកគណបក្សហ្វុ៊ន ស៊ិនប៉ិច១ បាក់ ទ្រេតដល់ដីនៅភូមិព្រៃ ខ្លា ឃុំកំពង់សឹង, ស្លាកក្រុមហ៊ុនទូរស័ព្ទស្មាតបាក់ទ្រេតដល់ដីនៅភូមិសឹង ឃុំកំពង់សឹង ៕ ហេង នរិន្រ្ទ