ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចំនួន៤ឃុំទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាចនិងខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តជួយធ្វើផ្លូវដូចចាំម្តាយមកពីផ្សារ

ចែករំលែក៖

ខេត្តកំពត ៖ ប្រជាពលរដ្ឋចំនួន៤ឃុំបានទន្ទឹងរង់ចាំមើលអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពត ជាពិសេសលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតដូច រង់ចាំម្តាយមកពីផ្សារ ដោយសារតែលំបាក ក្នុងការធ្វើដំណើរយ៉ាងខ្លាំងព្រោះផ្លូវលំក្រាលក្រួសក្រហមមួយខ្សែដែលមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែករហូតដល់ក្បាលថ្នល់វត្តស្រែប្រាំងបាន រងការខូចខាតស្ទើរតែទាំងស្រុងពិបាកក្នុង ការធ្វើដំណើរដែលជាកង្វល់របស់ប្រជាពល រដ្ឋចំនួន៤ឃុំចំណុះឲ្យស្រុកកំពង់ត្រាចខេត្តកំពតដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវនេះ ។

ប្រជាពលរដ្ឋបានត្អូញត្អែរយ៉ាងខ្លាំងហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពតជាពិសេសមន្ទីរ សាធារណការនិងដឹកជញ្ជួនខេត្តកំពត មេត្តាជួយចុះពិនិត្យនិងធ្វើការជួសជុលឡើង វិញ ដើម្បីឲ្យពួកគាត់ធ្វើដំណើរបានស្រួលផង។

សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែនេះមានប្រវែងប្រមាណ២៣គីឡូម៉ែត្រ ដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លង កាត់នោះមានចំនួន៤ឃុំ ទី១-ឃុំឫស្សី ស្រុក ខាងកើត ទី២-ឃុំឫស្សី ស្រុកខាង លិច ទី៣-ឃុំបឹងសាលាខាងជើងនិងទី៤រហូតទៅដល់ភូមិកោះចំការ ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតជាប់ព្រំប្រទល់ប្រទេសវៀតណាមតែម្តង ។

ប្រជាពលរដ្ឋចំនួន៤ឃុំនេះបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាចនិងអាជ្ញាធរខេត្តកំពតជាពិសេសលោកប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជួនខេត្តកំពតតែម្តងមេត្តាធ្វើយ៉ាងណាជួយចុះពិនិត្យជួសជុលនិងស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងព្រោះថា បច្ចុប្បន្នកំពុងរងការខូចខាតស្ទើរតែទាំងស្រុងហើយៗរាល់ការធ្វើដំណើរតាមរថយន្តក្តីតាមម៉ូតូក្តីគឺមានការពិបាកខ្លាំងណាស់ព្រោះមានជង្ហុកធំៗ ។

ប្រជាពលរដ្ឋរស់នៅភូមិកោះចំការ ឃុំ បឹងសាលាខាងត្បូងបានឲ្យដឹងថាកន្លង មកធ្លាប់មានលោកអភិបាលខេត្តកំពតនិងលោកអភិបាលស្រុកកំពង់ត្រាចបានចុះទៅបើកវេទិកាសាធារណៈនៅចំណុចទួលពោធិ៍ហើយបានសន្យាថានឹងធ្វើផ្លូវនេះជូនប្រជាពលរដ្ឋដើម្បីងាយស្រួលឲ្យហើយ ក្នុងខែ២បុ៉ន្តែរហូតមកដល់ខែមេសាទៅហើយនៅតែមិនទាន់ធ្វើទៀត ។ ដូច្នេះ ហើយទើប ពួកគាត់បានសំណូមពរយ៉ាង ទទូចដល់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកំពតមេត្តាចុះទៅពិនិត្យនិងជួសជុលផ្លូវខាងលើនេះផង​។

ប្រជាពលរដ្ឋទាំងបួនឃុំបានបន្តទៀតថា ពួកគាត់ហាក់ដូចជាគ្មានជំនឿទៅលើ លោកអភិបាលស្រុកកំពង់ត្រាចនិងលោកអភិបាលខេត្តកំពតជាពិសេសលោកប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតដែលពុំសូវគិតគូរពីការស្នើសុំរបស់ប្រជា ពលរដ្ឋឲ្យជួយធ្វើផ្លូវលំក្រាលក្រួសក្រហម មួយខ្សែខាងលើនេះដែលជាផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជួនកសិផលរបស់ពួកគាត់និងផលដំណាំដែលដាំដុះយកទៅលក់នៅប្រទេសជិតខាងដើម្បីជួយ សម្រួលដល់ជីវភាព រស់នៅរបស់ពួកគាត់ឡើយ ។

មិនតែប៉ុណ្ណោះពួកគាត់បានលើកឡើងថានៅក្នុងភូមិកោះចំការ ឃុំបឹងសាលាខាង ត្បូងតំបន់អន្លង់ព្រីងគឺជាតំបន់ទេសចរណ៍មួយដ៏សំខាន់ដែលមានឈ្មោះថា តំបន់ អភិរក្សសត្វស្លាបបឹងអន្លង់ព្រីង គឺជាកន្លែងដែលសំបូរទៅដោយសត្វស្លាបជាច្រើនមករស់នៅក្នុងបឹងនោះជាពិសេសគឺសត្វក្រៀលតែម្តងដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនា។ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរមានត្អូញត្អែរក្នុងការទៅទស្សនានោះគឺបញ្ហាផ្លូវចូលទៅតំបន់ នោះមានការពិបាកខ្លាំង ។ ដូច្នេះហើយសូមអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពតមេត្តាចុះទៅពិនិត្យ និងជួសជុលផ្លូវនេះតាម សំណើប្រជាពលរដ្ឋផង ៕ តុង សីហា


ចែករំលែក៖