ព័ត៌មានទាន់ហេតុការណ៍៖

FPV Goggle របស់ DJI តំលៃ$ 449 អាចគ្រប់គ្រងយន្តហោះ Drone ជាមួយចលនាក្បាល

ចែករំលែក៖

ទីបំផុត ក្រុមហ៊ុន DJI ផលិតយន្តហោះ Drone ដ៏ល្បីមួយ បានដាក់បង្ហាញជាផ្លូវការនូវ FPV Goggles ជាវ៉ែនតាដែលត្រូវបាននិយាយចំអន់កាលពីឆ្នាំមុននៅព្រឹត្តិការណ៍ Mavic Pro ។ DJI Goggleថ្មី អាចប្រើបានជាមួយនឹង Mavic Pro Phantom 4 និង Inspire Drones ។ ពួកគេនិយាយអំពី PlayStation VR ជាមួយនឹងទំហំនិងការរចនារបស់វា ប៉ុន្តែទំងន់បន្ថែមដែលបានអនុញ្ញាតឱ្យ DJI នេះមានតំលៃដល់ទៅ $ 449 រួមមានកាសជាមួយនឹងបច្ចេកវិទ្យា។

កាសប្រភេទថ្មីមួយនេះ អាចរកបានសម្រាប់ថ្ងៃនេះហើយចាប់ផ្តើមកម្មង់ទុក និង អាចដឹកជញ្ជូននៅចុងខែឧសភា ហើយនេះជាក្រឡេកមកមើលអ្វីដែល DJI Goggles ផ្តល់ជូនអោយមានលក្ខណៈពិសេសដូចជា: វាមានទំហំអេក្រង់វ៉ែនតា 1920×1080 ក្នុងមួយចំហៀង 2 resolution Full HD មួយគឺ កំរិតរូបភាព 720p ក្នុងល្បឿន 60fps និង មួយទៀត កំរិត 1080p ក្នុងល្បឿន 30fps។

វាមាន touchpad សម្រាប់ការរុករកម៉ឺនុយ និង មានរន្ធដោតកាស បន្ថែមជាមួយមេម៉ូរីកាត Micro SD រន្ធ Micro USB និង រន្ធ HDMI ដែលអាចអោយអ្នកប្រើប្រាស់យកទៅប្រើក្នុងវិធីផ្សេងទៀត។ DJI Goggleនេះ អាចកាន់ថ្មបាន 6ម៉ោង ដែលអាចអោយយើងប្រើបានយូរគួរសមដែរ សំរាប់អ្នកប្រើ។ រឿងគួរឱ្យចាប់អារម្មណ៍បំផុតអំពី Goggle ទាំងនេះគឺថាយើងអាចបញ្ជា Drone DJI ដោយគ្រប់គ្រងកាមេរ៉ាជាមួយនឹងចលនាក្បាលរបស់យើង មានតេឡេបញ្ជាដើម្បីចាប់យកប្លង់រូបភាពដែលយើងចង់ឃើញ ហើយមានអារម្មណ៍ថា ដូចកំពុងតែហោះហើរលើអាកាសអញ្ចឹង មើលទៅពិតជាអស្ចារ្យមែនសំរាប់ ឧបករណ៍ទាន់សម័យមួយនេះ។ ឧបករណ៍នេះអាចនឹងមានមកដល់ស្រុកខ្មែរឆាប់ៗនេះ តែនិយាយពីតំលៃវិញ អាចលើសពី $499 ៕ ហេង លក្ខិណា


ចែករំលែក៖